កាលពីថ្ងៃច័ន្ទ តុលាការក្រុងឡូសអាន់ជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ាបានសម្រេចលុបចោលបទបញ្ជាបញ្ជូនអតីតអ្នកទោសខ្មែរម្នាក់ទៅប្រទេសកម្ពុជាវិញ ក្រោយពីគាត់ទទួលបានការលើកលែងទោសពីលោកអភិបាលរដ្ឋ។
ក្រោយពីត្រូវបានដោះលែង លោក សុក ផល ត្រូវបានចាប់សារជាថ្មី ហើយបញ្ជាឱ្យបញ្ជូនទៅប្រទេសកម្ពុជាវិញដោយសារមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០២តម្រូវឱ្យបញ្ជូនទៅកម្ពុជាវិញនូវរាល់អ្នកទោសដែលបានជាប់ពន្ធនាគាររួចហើយ។
ក្រុមពលរដ្ឋនិងសកម្មជននៃអង្គការសង្គមស៊ីវិលអាមេរិក កំពុងកៀរគរចលនាមហាជន តាមរយៈយុទ្ធនាការបត់ចាបក្រដាស ឱ្យបានចំនួន២៣០០ ដើម្បីប្រឆាំងនឹងវិធានការថ្មីមួយរបស់រដ្ឋាភិបាលអាមេរិក ដែលមានគោលដៅគាបសង្កត់លើជនអន្តោប្រវេសន៍។
អតីតអ្នកប្រយុទ្ធទាំងពីររូបនេះមិនបានបង្ហាញមហិច្ឆតាធំដុំទេ នៅពេលដែលវីអូអេសាកសួរដោយពួកគាត់យល់ថា ការបានមករស់នៅក្នុងសហរដ្ឋអាមេរិកគឺជាការទទួលស្គាល់នូវការចូលរួមចំណែកក្នុងពេលអតីតកាល។
ក្រោយពីគណបក្សប្រជាធិបតេយ្យ បានដណ្តើមកាន់កាប់សភាពីគណបក្សសាធារណរដ្ឋវិញ ពលរដ្ឋខ្មែរអាមេរិកាំង ដែលជាអ្នកតស៊ូមតិ ថ្លែងថា ការប្រែប្រួលនយោបាយអាមេរិកក្រោយការបោះឆ្នោត ពាក់កណ្តាលអាណត្តិនេះ មិនប៉ះពាល់ដល់ សេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងប្រជាធិបតេយ្យកម្ពុជាទេ។
អង្គការសម្ព័ន្ធមិត្តរដ្ឋកាលីហ្វញ៉ានិងកម្ពុជាដែលមានមូលដ្ឋាននៅទីក្រុងឡុងប៊ិច កំពុងធ្វើការងារដើម្បីជំរុញពាណិជ្ជកម្មនិងលើកកម្ពស់ការផ្លាស់ប្តូរវិស័យអប់រំ សង្គមកិច្ច និងវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋកាលីហ្វញ៉ា។
សិល្បករជើងចាស់ខ្មែរ៥រូបទើបបានបញ្ចប់ដំណើរទេសចរណ៍សិល្បៈ«សិល្បៈដើម្បីសន្តិភាព» រៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ Cambodian Living Arts (CLA) ពីថ្ងៃទី២៥ ខែតុលា ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក។
លោក យ័ប គឹមទឹង ប្រធានអង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យថ្លែងថា រដ្ឋសភាអាមេរិកដែលនឹងដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងព្រឹទ្ធសភាដែលនឹងដឹកនាំដោយគណបក្សសាធារណរដ្ឋ មានគោលជំហររួមគ្នាលើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
ក្នុងចំណោមវិធានការទាំងនោះ គឺមានការស្នើឱ្យបែងចែកឡើងវិញនូវខ្សែបន្ទាត់ព្រំប្រទល់សង្កាត់ (ហៅថាវិធានការDDD) ដែលសហគមន៍ខ្មែរយល់ថា បានធ្វើឱ្យសហគមន៍បាត់បង់លទ្ធភាពប្រមូលកម្លាំងគាំទ្រពីពលរដ្ឋខ្មែរអាមេរិកាំង ក្នុងការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន។
ក្រុមអ្នកបោះឆ្នោតជាពលរដ្ឋខ្មែរអាមេរិកាំង ដែលចេញទៅបោះឆ្នោតពាក់កណ្តាល អាណត្តិកាលពីថ្ងៃអង្គារទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ចង់ឃើញការផ្លាស់ប្តូរក្នុងការគ្រប់ គ្រងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន បានចេញទៅបោះឆ្នោតជាមួយពលរដ្ឋអាមេរិកាំងរាប់លាននាក់នៅថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមការិយាល័យបោះឆ្នោតនៅទូទាំងសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available