កុលាលភាជន៍ខ្មែរដុតនៅក្នុងឡអុស ដែលល្បីឈ្មោះតាំងពីសម័យអង្គរមកនោះ បានល្បីឈ្មោះម្តងទៀតនៅសារមន្ទីរដ៏ល្បីល្បាញនៅវិចិត្រសាល Arthur M. Sackler Gallery របស់សារៈមន្ទីរ Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
កុលាលភាជន៍ខ្មែរដុតនៅក្នុងឡអុស ដែលល្បីឈ្មោះតាំងពីសម័យអង្គរមកនោះ បានល្បីឈ្មោះម្តងទៀតនៅសារមន្ទីរដ៏ល្បីល្បាញនៅវិចិត្រសាល Arthur M. Sackler Gallery របស់សារៈមន្ទីរ Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ជំរំមរតកកម្ពុជា ដែលឆ្នាំនេះ ធ្វើឡើងនៅរមណីយដ្ឋាន Snow Mountain Ranch រដ្ឋ Colorado នៃស.រ.អា ក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ ហើយនឹងរៀនសូត្រអំពីវប្បធម៌និងទំនៀមទម្លាប់ខ្មែរ មិនអាចធ្វើឡើងបានរលូនទេបើសិនជាគ្មានការចូលរួមដោយស្ម័គ្រចិត្តរបស់ខ្មែរៗនៅអាមេរិកទេនោះ។
លោកកែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ បានស្លាប់បាត់បង់ជីវិតមួយឆ្នាំនៅថ្ងៃនេះ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅតែគោរពកេរ្តិ៍ឈ្មោះនិងស្នាដៃរបស់លោកជានិច្ច។
ប្រធានបទនៃមហាសន្និបាតរយៈពេលពីរថ្ងៃគឺ ផ្តោតលើការ «កសាងសហគមន៍ខ្មែរមួយនៅក្រៅប្រទេសដែលខ្លាំងជាងមុន និងឯករាជ្យនិងមានសន្តិភាពយូរអង្វែងនៅក្នុងប្រទេសកម្ពុជា»។
អ្នកចូលរួមខ្លះនៅតែបង្ហាញអារម្មណ៍ក្តុកក្តួលដោយឡើងថ្លែងទាំងអួលដើមក បើទោះបីជាមិនដែលបានជួបលោកកែមឡីដោយផ្ទាល់ក៏ដោយ។ អ្នកខ្លះទៀតនឹកស្តាយចំពោះភាពក្លាហាននិងចំណេះដឹងរបស់គាត់។
នៅថ្ងៃទី៤កក្កដានេះ ស.រ.អាប្រារព្ធពិធីបុណ្យឯករាជ្យជាតិនៅទូទាំងប្រទេស ក៏ដូចជានៅរដ្ឋធានីវ៉ាស៊ីនតោនដែរ។ ជារៀងរាល់ឆ្នាំពលរដ្ឋអាមេរិកាំងប្រារព្ធពិធីបុណ្យនេះ ដោយមានការដង្ហែរក្បួន ការប្រគុំតន្ត្រី និង ការបាញ់កាំជ្រួចនៅពេលយប់។
ជារៀងរាល់ឆ្នាំនាចុងរដូវក្តៅ សហគមន៍ខ្មែរនៅក្នុងរដ្ឋចរចាមានឱកាសបង្ហាញនូវវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនតាមរយៈការចូលរួមប្រកួតក្នុងពិធីអុំទូករបស់សហគមន៍អាស៊ី «Atlanta Dragon Boat Race Festival»។ លោក ម៉ែន គឹមសេង នៃ VOA រាយការណ៍ពីទីក្រុង Atlanta រដ្ឋ Georgia៕
លោក ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជាថ្លែងថា ការចេះវិភាគទិន្នន័យទំហំធំ Big Data មានសារៈសំខាន់សម្រាប់គ្រប់វិស័យរបស់កម្ពុជា។
ចាប់តាំងពីឆ្នាំ២០១១មក ទូកដែលមានអ្នកអុំខ្មែរ-អាមេរិកាំងតែងតែមានវត្តមានចូលរួមក្នុងពិធីដ៏ស្រស់បំព្រងនេះ។
បុរសជនជាតិខ្មែរម្នាក់នៅរដ្ឋមីនីសូតា (Minnesota) នៅតែប្រឈមនឹងការបញ្ជូនខ្លួនទៅប្រទេសកម្ពុជាវិញ បើទោះបីជាចៅក្រមនៃតុលាការអន្តោប្រវេសន៍បានចេញសេចក្តីសម្រេចលុបចោលបទបញ្ជាបញ្ជូនខ្លួនរូបលោកទៅកាន់ប្រទេសកម្ពុជាវិញក្តី។ នេះគឺដោយសារតែក្រសួងសន្តិសុខមាតុភូមិ ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះ។
សមាជិកប្រមាណ៦០នាក់នៃសហគមន៍អាស៊ីអាគ្នេយ៍មកពីរដ្ឋនានាជុំវិញសហរដ្ឋអាមេរិក បានជួបជុំគ្នានៅមុខសេតវិមានកាលពីព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនានេះ ដើម្បីបង្ហាញស្មារតីសាមគ្គីភាពគ្នា តវ៉ាប្រឆាំងនឹងទស្សនៈប្រឆាំងនឹងជនភៀសខ្លួន និងជនអន្តោប្រវេសន៍ នៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិតបី ដូណាល់ ត្រាំ។ ការជួបជុំជាសាធារណៈនេះត្រូវបានរៀបចំឡើងដោយអង្គការ Southeast Asia Resource Action Center ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
ព័ត៌មានផ្សេងទៀត
No media source currently available