ប្រធានបទនៃមហាសន្និបាតរយៈពេលពីរថ្ងៃគឺ ផ្តោតលើការ «កសាងសហគមន៍ខ្មែរមួយនៅក្រៅប្រទេសដែលខ្លាំងជាងមុន និងឯករាជ្យនិងមានសន្តិភាពយូរអង្វែងនៅក្នុងប្រទេសកម្ពុជា»។
អ្នកចូលរួមខ្លះនៅតែបង្ហាញអារម្មណ៍ក្តុកក្តួលដោយឡើងថ្លែងទាំងអួលដើមក បើទោះបីជាមិនដែលបានជួបលោកកែមឡីដោយផ្ទាល់ក៏ដោយ។ អ្នកខ្លះទៀតនឹកស្តាយចំពោះភាពក្លាហាននិងចំណេះដឹងរបស់គាត់។