នេះជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្ត្ររបស់ពលរដ្ឋខ្មែរអាមេរិកាំងនៅសហរដ្ឋអាមេរិក ដែលមានស្ត្រីខ្មែរម្នាក់បានឈ្នះការបោះឆ្នោតជ្រើសតាំងជាសមាជិកម្នាក់នៃក្រុមអភិបាលគ្រប់គ្រងសួនឧទ្យាន (Skokie Park District Commissioner) ប្រចាំសង្កាត់ Skokie ជាយក្រុង Chicago រដ្ឋអ៊ីលីណយ (Illinois) សហរដ្ឋអាមេរិក។ អ្នកស្រី ខេមរី ឃឿន សង្ឃឹមថា ជោគជ័យនៃការជាប់ឆ្នោតនេះ នឹងជួយបង្កើនសម្លេងរបស់សហគមន៍ខ្មែរ និងអាស៊ីអាមេរិកាំងទាំងមូលក្នុងសង្កាត់នេះ។