កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ មានការបញ្ចាំងភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដល់ទស្សនិកជនខ្មែរអាមេរិកាំងប្រមាណជាង២០០នាក់នៅតំបន់ជាយរដ្ឋធានីវ៉ាស៊ីនតោន។ ភាពយន្តជាភាសាខ្មែរដំបូង ដែលដឹកនាំដោយតារាហូលីវូដលោកស្រី Angelina Jolie នេះ បានទាក់ទាញចំណាប់អារម្មណ៍មិនត្រឹមតែពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលធ្លាប់បានឆ្លងកាត់ផ្ទាល់នូវរឿងរ៉ាវដ៏រន្ធត់ក្នុងសម័យខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរអាមេរិកាំងដែលចេះភាសាខ្មែរក្នុងកម្រិតផ្សេងគ្នាទៀតផង។
ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានទាក់ទាញមិនត្រឹមតែពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលធ្លាប់បានឆ្លងកាត់សម័យខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរអាមេរិកាំងដែលមិនសូវចេះភាសាខ្មែរទៀត។
នៅទីក្រុងឡូវែលនេះ មានចំនួនពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាង៣ម៉ឺននាក់រស់នៅ។ ការបោះឆ្នោតថ្នាក់ក្រុងឆ្នាំនេះ គេឃើញពលរដ្ឋជាង៩ម៉ឺននាក់បានចេញទៅបោះឆ្នោត។
នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកានេះ ពលរដ្ឋនៅទូទាំងសហរដ្ឋអាមេរិកដែលគ្រប់អាយុបោះឆ្នោត បាននាំគ្នាទៅបោះឆ្នោតថ្នាក់ក្រុង។
ការបោះឆ្នោតឆ្នាំ២០១៧នេះ នឹងប្រព្រឹត្តធ្វើឡើង នៅពេលដែលថ្នាក់ដឹកនាំក្រុងនេះកំពុងប្រឈមនឹងពាក្យបណ្តឹងស្តីពីសិទ្ធិបោះឆ្នោត ដែលពលរដ្ឋជនជាតិភាគតិចចំនួន១៣នាក់ រួមមានពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងអាមេរិកាំងដើមកំណើតអេស្ប៉ាញ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការកាលពីខែឧសភា។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានស្នើសុំឱ្យសហគមន៍អឺរ៉ុបផ្តល់សិទ្ធិជ្រកកោននយោបាយដល់ព្រះសង្ឃខ្មែរក្រោមពីរអង្គ ដែលអាជ្ញាធរវៀតណាមបានចាប់ដាក់ពន្ធនាគារដោយសារតែបង្រៀនអក្សរសាស្រ្តខ្មែរ។
ក្រុមប្រជាពលរដ្ឋខ្មែរអាមេរិកាំងបារម្ភថា កម្ពុជានឹងក្លាយជាប្រទេសផ្តាច់ការនៅពេលអាជ្ញាធរគណបក្សកាន់អំណាចបានចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ហើយ ប្រកាសរំលាយគណបក្សជំទាស់ផងនោះ។
អាជ្ញាធរគណបក្សកាន់អំណាចបានចាប់ខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិ ដោយយោងតាមការឃោសនារបស់លោកក្នុងវីដេអូឃ្លីបមួយ ដែលលោកបាននិយាយពីគម្រោងការយកឈ្នះគូប្រកួតរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំ ក្រៅពីការបិទអង្គការ សារព័ត៌មានឯករាជ្យនានាក្នុងប្រទេសកម្ពុជា ដោយយោងលើហេតុផលថាបានប្រព្រឹត្តខុសច្បាប់ និងការមិនបង់ពន្ធជាដើម។
លោក Many Uch ទទួលបានពានរង្វាន់បុគ្គលផ្លាស់ប្ដូរសង្គម (Individual Changmaker) អង្គការ Khmer Girls in Action ទទួលបានពានរង្វាន់អ្នកបង្កើតចលនាផ្លាស់ប្តូរ (Transformative Movement Builder) និងយុទ្ធនាការ ReleaseMN8 ទទួលបានពានរង្វាន់យុទ្ធនាការប្រចាំឆ្នាំ (Campaign of the Year) ពីអង្គការ SEARAC។
លោក ម៉ៅ សាវិន នាយកប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនវិនិយោគ EMIA ចែលរំលែកអំពីការដកពិសោធន៍ពីគន្លឹះនៃការបណ្តុះភាពជាអ្នកដឹកនាំនៅបីប្រទេស និងអំពីបរិយាកាសវិនិយោគនៅកម្ពុជា។
លោកហុង លីមសមាជិកសភាប្រចាំរដ្ឋVictoria ប្រទេសអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ បានចូលរួមអំពាវនាវឱ្យមានអន្តរាគមន៍ក្នុងពេលដែលលោកបានធ្វើដំណើរមកសហរដ្ឋអាមេរិកកាលពីដើមខែតុលានេះ។
អង្គការ Southeast Asia Resource Action Center (SEARAC) ដែលជាអង្គការមិនស្វែងរកប្រាក់កម្រៃមួយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្តល់ពានរង្វាន់ស្នាដៃការងារឆ្នើមដល់បុគ្គល សហគមន៍ និងអង្គការអាស៊ីអាមេរិកាំង ចំនួន៦នៅក្នុងសហរដ្ឋអាមេរិក។ ក្នុងចំណោមបុគ្គលនិងអង្គការដែលធ្វើការងារដើម្បីភាពផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសង្គមទាំងនោះ ក៏មានបុគ្គលនិងសហគមន៍ខ្មែរអាមេរិកាំងចំនួន៣ផងដែរ ដែលទទួលបានពានរង្វាន់ឆ្នើមនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available