ពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ៥០នាក់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រទី១៧ ខែមេសា ឆ្នាំ២០១៥ ដើម្បីប្រារព្ធបុណ្យទក្ខិណានុប្បទានខួបទី៤០ឆ្នាំនៃការឡើងកាន់កាប់អំណាចរបស់ក្រុមខ្មែរក្រហម និងដង្ហែភ្លើងទៀនស្មឹងស្មាធិ៍ដើម្បីឧទ្ទិសកុសលជូនដល់ប្រជាជនដែលបានទទួលអនិច្ចកម្មក្នុងរបបខ្មែរក្រហម។