ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនិងសាច់ញាតិរបស់ជនរងគ្រោះទាំង២៩៨នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍បាញ់ទម្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជើងហោះហើរលេខ MH17 ក្នុងឱកាសគម្រប់ខួប៣ឆ្នាំ កាលពីថ្ងៃទី១៧ខែកក្កដានេះ។
ក្រសួងការបទេសឲ្យដឹងថា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ។
អ្នកវិភាគសេដ្ឋកិច្ចនិយាយថា អ្នកវិនិយោគបរទេសជាច្រើនកំពុងតែយល់ឃើញពីគុណសម្បត្តិនៃការបង្រ្កាបអ្នកប្រឆាំងក្នុងប្រទេសវៀតណាម ដោយរំពឹងលើស្ថិរភាពជំនួញខណៈដែលរដ្ឋាភិបាលឯកបក្សក្នុងប្រទេសនេះកំពុងឆ្ពោះទៅកាន់កិច្ចប្រជុំសេដ្ឋកិច្ចកំពូលដ៏សំខាន់មួយក្នុងឆ្នាំនេះ។
កាលពីខែមិថុនា ឆ្នាំ២០១៤ ពលករខ្មែរជាង១៧ម៉ឺននាក់ត្រូវបានបង្ខំចិត្តចាកចេញពីប្រទេសថៃ ក្រោយពីរបបយោធាថៃបង្ក្រាបលើពលករខុសច្បាប់ក្នុងប្រទេសខ្លួន។ របាយការណ៍មួយរបស់អង្គការការពារសិទ្ធិពលករបង្ហាញថា យ៉ាងហោចណាស់មានពលករខ្មែរ១លាននាក់ធ្វើការនៅក្នុងប្រទេសថៃ។
បន្ទាប់ពីជនសកម្មប្រយុទ្ធមកពីក្រុមជនជាតិភាគតិចកាន់សាសនាឥស្លាម Rohingya ដែលរងការធ្វើទុកបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមវាយប្រហារដ៏ប្រល័យទៅលើប៉ុស្តិយាមល្បាតនៅតាមព្រំដែនកាលពីខែតុលាឆ្នាំទៅមក អ្នកកាសែតជាច្រើនបានប្រញាប់ប្រញាល់ទៅកាន់តំបន់ Maungdaw ក្នុងរដ្ឋ Rakhine ភាគខាងជើងដើម្បីរាយការណ៍ពីកិច្ចប្រតិបត្តិការយោធាដែលបានកើតមានឡើងនៅទីនោះ។
រដ្ឋាភិបាលយោធារបស់ប្រទេសថៃ បានត្រូវគេបង្ខំចិត្តផ្តល់ពេលបន្ថែម៦ខែទៀតសម្រាប់ច្បាប់ការងារចំណាកស្រុកថ្មីដោយមានការពិន័យដ៏ធ្ងន់ធ្ងរ បន្ទាប់ពីការតវ៉ាប្រឆាំង និងការភ័យស្លន់ស្លោក្នុងចំណោមកម្មករ និងនិយោជក។
អ្នកតាមដានស្ថានភាពពលករចំណាកស្រុកនៅតាមខ្សែបណ្តោយព្រំដែនកម្ពុជា-ថៃ និយាយថា រដ្ឋាភិបាលមិនមានផែនការទប់ស្កាត់ និងដោះស្រាយវិបតិ្តនេះទេ ក្រៅតែពីការស្វែងរកដំណោះស្រាយមួយរយៈពេលខ្លីប៉ុណ្ណោះ។
សកម្មជនបរិស្ថានថៃនានាកំពុងអំពាវនាវឲ្យរដ្ឋាភិបាលយោធាដកចេញនូវបទបញ្ជាដែលនាពេលបច្ចុប្បន្ននេះដាក់កំហិតតឹងតែងលើការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងគម្រោងឧស្សាហកម្ម និងការអភិវឌ្ឍនានា។
លោកស្រី Nguyen Ngoc Nhu Quynh ជាអ្នកសរសេរប្លុកវៀតណាមដែលបានទទួលរង្វាន់ស្រ្តីក្លាហានអន្តរជាតិ (International Women of Courage Award)មកពីលោកជំទាវទី១ Melania Trumpកាលពីខែមីនាបានត្រូវរដ្ឋាភិបាលក្រុងហាណូយកាត់ឲ្យជាប់ទោស១០ឆ្នាំចំពោះសកម្មភាពដែលបានធ្វើឲ្យលោកស្រីល្បីល្បាញ នេះតាមការបញ្ជាក់ពីមេធាវីរបស់លោកស្រី។
សមាជិកប្រមាណ៦០នាក់នៃសហគមន៍អាស៊ីអាគ្នេយ៍មកពីរដ្ឋនានាជុំវិញសហរដ្ឋអាមេរិក បានជួបជុំគ្នានៅមុខសេតវិមានកាលពីព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនានេះ ដើម្បីបង្ហាញស្មារតីសាមគ្គីភាពគ្នា តវ៉ាប្រឆាំងនឹងទស្សនៈប្រឆាំងនឹងជនភៀសខ្លួន និងជនអន្តោប្រវេសន៍ នៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិតបី ដូណាល់ ត្រាំ។ ការជួបជុំជាសាធារណៈនេះត្រូវបានរៀបចំឡើងដោយអង្គការ Southeast Asia Resource Action Center ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
កិច្ចពិគ្រោះយោបល់ជាមុនដែលមានរយៈពេលប្រាំមួយខែ ស្ដីពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ប៉ាក់ បេង នៅក្នុងប្រទេសកុម្មុយនិស្តឡាវ បានបញ្ចប់ទៅកាលពីដើមសប្ដាហ៍នេះ។
ព័ត៌មានផ្សេងទៀត
No media source currently available