ការផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យហ្វឹកហាត់យោធាមួយកន្លែងកណ្តាលក្រុងបាងកកកាលពីពេលថ្មីៗនេះគឺស្របគ្នានឹងខួបទី៣នៃការឡើងកាន់អំណាចរបស់ពួកមេដឹកនាំយោធានៅពេលបច្ចុប្បនេះនៅក្នុងរដ្ឋប្រហារខែឧសភា ឆ្នាំ២០១៤។ រដ្ឋប្រហារឆ្នាំ២០១៤បានបញ្ចប់ការតវ៉ាអស់រាប់សិបខែនៅតាមផ្លូវប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយលោកស្រី Yingluck Shinawatra ដោយនៅពេលនោះរដ្ឋាភិបាលយោធាបានសន្យាថានឹងមានការបោះឆ្នោតមុនពេលកំណត់។