មេដឹកនាំប្រទេសហ្វីលីពីន លោក Rodrigo Duterte ថ្លែងថា ប្រធានាធីបតីចិន លោក ស៊ី ជីនពីង បានគំរាមធ្វើសង្គ្រាម ប្រសិនបើហ្វីលីពីនចាប់ផ្តើមខួងយកប្រេងនៅក្នុងផ្នែកមួយនៃដែនសមុទ្រដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងនោះ។
អាស៊ាន មានប្រជាពលរដ្ឋជាង៦០០លាននាក់ និងមានសេដ្ឋកិច្ចរួមធំជាងគេបង្អស់ទី៥លើពិភពលោក បន្ទាប់ពីអាមេរិក ចិន ជប៉ុន និង សហភាពអឺរ៉ុប។ ផលិតផលសរុបក្នុងស្រុករួមឬ GDP របស់អាស៊ានដែលមានសមាជិក១០ប្រទេសនេះ គឺមានជាង២លានលានដុល្លារអាមេរិក។
ក្រុមអ្នកជំនាញនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានជំរុញរដ្ឋាភិបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាន ដោយពួកគេលើកឡើងថា ការធ្វើដូច្នេះ នឹងផ្ដល់ផលប្រយោជន៍ធំធេងដល់សហរដ្ឋអាមេរិកផង និងតំបន់អាស៊ីអាគ្នេយ៍ផង។
ក៏ប៉ុន្តែ លោកស្រី Patricia Mahoney ឧបការីរងស្តីទីនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ ទទួលស្គាល់យ៉ាងមោះមុតថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ពិតជាមានសារៈសំខាន់ដល់សហរដ្ឋអាមេរិក ទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។
ព្រះសង្ឃជាតិនិយមរបស់ប្រទេសមីយ៉ាន់ម៉ាមួយអង្គព្រះនាម Wirathu តែងតែប្រើភាសាអសុរសដើម្បីបញ្ជាក់អំពីអ្វីដែលព្រះអង្គមានសង្ឃដីកា។
ចិននិងបណ្តាប្រទេសអាស៊ាន យល់ស្របគ្នាលើក្រមប្រតិបត្តិសម្រាប់បញ្ហាសមុទ្រចិនខាងត្បូង។ នេះជាការអភិវឌ្ឍមួយដែលអាចបន្ថយភាពតានតឹងនៅក្នុងតំបន់សមុទ្រដែលមានជម្លោះនោះ។
កងយោធារបស់ប្រទេសថៃ នៅតាមបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូង កំពុងត្រៀមប្រុងប្រយ័ត្នខ្ពស់ ចំពោះអំពើហិង្សាដែលអាចនឹងកើតមាននៅក្នុងពិធីខួបទី១៣ នៃការវាយប្រហារដោយក្រុមឧទ្ទាម ដែលបានសម្លាប់មនុស្ស រួមទាំងក្រុមឧទ្ទាមចំនួន៣២នាក់ នៅក្នុងវិហារឥស្លាម កាលពី១៣ឆ្នាំមុន។
មិនមានស្ត្រីច្រើនទេដែលបានបម្រើការនៅក្នុងវិស័យបច្ចេកវិទ្យា ហើយមានស្ត្រីកាន់តែតិចដែលអាចកាន់តំណែងជាន់ខ្ពស់។ កញ្ញា ម៉ៅ សុផល្លីន ជាស្ត្រីខ្មែរអាមរិកាំងមួយរូបមកពីទីក្រុង Stockton រដ្ឋកាលីហ្វ័រញ៉ា ដែលបានប្តូរទីលំនៅទៅធ្វើការនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៦ ដើម្បីកាន់តួនាទីជាអ្នកពង្រីកទីផ្សារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Salesforce របស់សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយក្នុងពិភពលោក។ កញ្ញា សុផល្លីន ក៏ជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់អង្គការ Cambodians in Tech ដែលដឹកនាំដោយកូនខ្មែរអាមេរិកាំងនិងមានគោលដៅភ្ជាប់ទំនាក់ទំនងរវាងជនជាតិខ្មែរដែលបម្រើការក្នុងជំនាញបច្ចេកវិទ្យា។ ក្នុងពេលថ្មីៗនេះ លោក សឹង សុផាត នៃ VOA បានជួបសម្ភាសន៍កញ្ញា ម៉ៅ សុផល្លីន ក្នុងពេលកញ្ញាចូលរួមមហោស្រពវិទ្យាសាស្ត្រនិងវិស្វកម្ម STEM Festival មួយនៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីគន្លឹះសម្រាប់ស្ត្រីអាចចូលកាន់តំណែងល្អនៅក្នុងការងារបច្ចេកវិទ្យា និងសារៈសំខាន់នៃជំនាញ soft skills និងភាសាអង់គ្លេសសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖
វេទិកាសេដ្ឋកិច្ចពិភពលោកនៅរាជធានីភ្នំពេញនេះ ផ្តោតសំខាន់លើប្រធានបទស្តីពី«យុវជន បច្ចេកវិទ្យា និងការរីកចម្រើន» ដែលអ្នកជំនាញជាច្រើននាក់ រួមទាំងអ្នកវិនិយោគទុន និងអ្នកជំនាញកម្ពុជាមួយចំនួន បានផ្តោតការយកចិត្តទុកដាក់លើការរីកចម្រើននៃឧស្សាហកម្មឌីជីថល និងការវិនិយោគទុនលើវិស័យបច្ចេកវិទ្យានៅតំបន់អាស៊ីអាគ្នេយ៍។
ទីក្រុងមួយនៅប្រទេសហ្វីលីពីន ដែលស្ថិតនៅជួរមុខនៃតំបន់ជម្លោះសមុទ្រចិនខាងត្បូង កំពុងបង្កើតការការពារផ្លូវសមុទ្រ និងលើកកម្ពស់អេកូទេសចរណ៍ ដើម្បីជួយការពារសមុទ្រ និងបង្កើនទិន្នផលសម្រាប់វិស័យនេសាទក្នុងស្រុក ដែលកំពុងរងវិបត្តិ ឲ្យងើបឡើងវិញ។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា អាមេរិកបន្តទំនាក់ទំនងដ៏ល្អជាមួយប្រទេសមីយ៉ាន់ម៉ា ខណៈមានការនិយាយស្មានៗថា ប្រទេសនេះ កំពុងតែទៅទន់ប្រទេសចិន ហើយថ្វីបើតាមការពិត លោកស្រីអង់សាន ស៊ូជី មេដឹកនាំមានអំណាចពិតប្រាកដមិនបានឆ្លៀតឱកាសជួបជាមួយលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនគេ។
កាលពីចុងខែមេសាកន្លងទៅ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង បានចេញផ្សាយសន្ទស្សន៍សកលស្ដីពីសេរីភាពសារព័ត៌មានឆ្នាំ២០១៧ ដែលក្នុងនោះបង្ហាញថា សេរីភាពសារព័ត៌មានក្នុងតំបន់អាស៊ីអាគ្នេយ៍ មានស្ថានភាពអាក្រក់ជាងគេ។ ហើយប្រទេសកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ចំនួនបួនលេខ ដល់លេខរៀងទី១៣២ ក្នុងចំណោមប្រទេសជិត១៨០ដែលត្រូវបានសិក្សា។ នៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មាន ក្នុងទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន កញ្ញា ហ៊ាន សុជាតា នៃ VOA បានសម្ភាសជាមួយ អ្នកនាង Sophie Busson ប្រធានផ្នែកតស៊ូមតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន អំពីបរិយាកាសនៃសេរីភាពសារព័ត៌មាននៅកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះជាភាសាខ្មែរទាំងស្រុងដូចតទៅ៕
ព័ត៌មានផ្សេងទៀត
No media source currently available