មិនមានស្ត្រីច្រើនទេដែលបានបម្រើការនៅក្នុងវិស័យបច្ចេកវិទ្យា ហើយមានស្ត្រីកាន់តែតិចដែលអាចកាន់តំណែងជាន់ខ្ពស់។ កញ្ញា ម៉ៅ សុផល្លីន ជាស្ត្រីខ្មែរអាមរិកាំងមួយរូបមកពីទីក្រុង Stockton រដ្ឋកាលីហ្វ័រញ៉ា ដែលបានប្តូរទីលំនៅទៅធ្វើការនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៦ ដើម្បីកាន់តួនាទីជាអ្នកពង្រីកទីផ្សារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Salesforce របស់សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយក្នុងពិភពលោក។ កញ្ញា សុផល្លីន ក៏ជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់អង្គការ Cambodians in Tech ដែលដឹកនាំដោយកូនខ្មែរអាមេរិកាំងនិងមានគោលដៅភ្ជាប់ទំនាក់ទំនងរវាងជនជាតិខ្មែរដែលបម្រើការក្នុងជំនាញបច្ចេកវិទ្យា។ ក្នុងពេលថ្មីៗនេះ លោក សឹង សុផាត នៃ VOA បានជួបសម្ភាសន៍កញ្ញា ម៉ៅ សុផល្លីន ក្នុងពេលកញ្ញាចូលរួមមហោស្រពវិទ្យាសាស្ត្រនិងវិស្វកម្ម STEM Festival មួយនៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីគន្លឹះសម្រាប់ស្ត្រីអាចចូលកាន់តំណែងល្អនៅក្នុងការងារបច្ចេកវិទ្យា និងសារៈសំខាន់នៃជំនាញ soft skills និងភាសាអង់គ្លេសសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖
វេទិកាសេដ្ឋកិច្ចពិភពលោកនៅរាជធានីភ្នំពេញនេះ ផ្តោតសំខាន់លើប្រធានបទស្តីពី«យុវជន បច្ចេកវិទ្យា និងការរីកចម្រើន» ដែលអ្នកជំនាញជាច្រើននាក់ រួមទាំងអ្នកវិនិយោគទុន និងអ្នកជំនាញកម្ពុជាមួយចំនួន បានផ្តោតការយកចិត្តទុកដាក់លើការរីកចម្រើននៃឧស្សាហកម្មឌីជីថល និងការវិនិយោគទុនលើវិស័យបច្ចេកវិទ្យានៅតំបន់អាស៊ីអាគ្នេយ៍។
ទីក្រុងមួយនៅប្រទេសហ្វីលីពីន ដែលស្ថិតនៅជួរមុខនៃតំបន់ជម្លោះសមុទ្រចិនខាងត្បូង កំពុងបង្កើតការការពារផ្លូវសមុទ្រ និងលើកកម្ពស់អេកូទេសចរណ៍ ដើម្បីជួយការពារសមុទ្រ និងបង្កើនទិន្នផលសម្រាប់វិស័យនេសាទក្នុងស្រុក ដែលកំពុងរងវិបត្តិ ឲ្យងើបឡើងវិញ។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា អាមេរិកបន្តទំនាក់ទំនងដ៏ល្អជាមួយប្រទេសមីយ៉ាន់ម៉ា ខណៈមានការនិយាយស្មានៗថា ប្រទេសនេះ កំពុងតែទៅទន់ប្រទេសចិន ហើយថ្វីបើតាមការពិត លោកស្រីអង់សាន ស៊ូជី មេដឹកនាំមានអំណាចពិតប្រាកដមិនបានឆ្លៀតឱកាសជួបជាមួយលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនគេ។
កាលពីចុងខែមេសាកន្លងទៅ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង បានចេញផ្សាយសន្ទស្សន៍សកលស្ដីពីសេរីភាពសារព័ត៌មានឆ្នាំ២០១៧ ដែលក្នុងនោះបង្ហាញថា សេរីភាពសារព័ត៌មានក្នុងតំបន់អាស៊ីអាគ្នេយ៍ មានស្ថានភាពអាក្រក់ជាងគេ។ ហើយប្រទេសកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ចំនួនបួនលេខ ដល់លេខរៀងទី១៣២ ក្នុងចំណោមប្រទេសជិត១៨០ដែលត្រូវបានសិក្សា។ នៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មាន ក្នុងទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន កញ្ញា ហ៊ាន សុជាតា នៃ VOA បានសម្ភាសជាមួយ អ្នកនាង Sophie Busson ប្រធានផ្នែកតស៊ូមតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន អំពីបរិយាកាសនៃសេរីភាពសារព័ត៌មាននៅកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះជាភាសាខ្មែរទាំងស្រុងដូចតទៅ៕
ទោះណាជាមានការជំរុញថ្មីមួយដោយរដ្ឋបាលប្រធានាធិបតីស.រ.អា. Donald Trump ក្នុងការឈោងដៃទៅរកទ្វីបអាស៊ីអាគ្នេយ៍ក៍ដោយ ក៏ការស្ទង់មតិថ្មីមួយបង្ហាញឱ្យឃើញថា ការទុកចិត្តដល់ការទាក់ទងគ្នានេះមានកម្រិតទាប។
មុខរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ត្រូវបានផ្សព្វផ្សាយលើខិតប័ណ្ណអំពីការប្រជុំសមាជលើកទី៥ របស់ជនជាតិដើមភាគតិចនៅប្រជុំកោះ(KMAN V) មុនពេលសន្និបាតនៅភាគខាងជើងកោះស៊ូម៉ាត្រា កាលពីពាក់កណ្តាលខែមីនា។
ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បានជួបប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីស្ថានភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េនិងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសក្នុងតំបន់។
ការស្ទង់មតិក្នុងតំបន់មួយ បានបង្ហាញថា ទោះជាសហរដ្ឋអាមេរិកមានការតាំងចិត្តធ្វើទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានក្តី ក៏ការតាំងចិត្តរបស់ស.រ.អានេះ ត្រូវគេគិតថា នឹងថមថយដែរចំពោះបណ្តាប្រទេសក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសនានានៅអាស៊ីប៉ាស៊ីហ្វិកបាននិយាយថា ប្រទេសកូរ៉េខាងជើងត្រូវតែគោរពតាមសេចក្តីសម្រេចចិត្តទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដែលទាមទារឱ្យខ្លួនបោះបង់ចោលមហិច្ឆតាបរមាណូរបស់ខ្លួន។
សហរដ្ឋអាមេរិករៀបចំកិច្ចប្រជុំជាមួយនឹងបណ្ដាប្រទេសសមាជិកអាស៊ាន នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីដោះស្រាយបញ្ហាការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើង ដែលបញ្ហានេះត្រូវបានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់សហរដ្ឋអាមេរិកបញ្ជាក់ថា ជាបញ្ហាអាទិភាពទីមួយសម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
អ្នករាយការណ៍តាមបណ្តាញផ្សព្វផ្សាយនានានិយាយថា វោហារសាស្ត្រ «អាមេរិកត្រូវតែដំបូងគេ» របស់រដ្ឋបាលប្រធានាធិបតីថ្មី និងការដកខ្លួនរបស់រដ្ឋាភិបាលអាមេរិកចេញពីកិច្ចព្រមព្រៀងភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ហៅកាត់ថា TPP បានធ្វើឲ្យក្រុមមេដឹកនាំអាស៊ានទទឹងចិត្ត។
ព័ត៌មានផ្សេងទៀត
No media source currently available