ប្រព័ន្ធផ្សព្វផ្សាយផ្លូវការនានានៅក្នុងប្រទេសវៀតណាម បានរាយការណ៍ថា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានប្រាប់គណៈប្រតិភូពាណិជ្ជករអាមេរិកាំង កាលពីសប្ដាហ៍មុនថា លោកត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើទស្សនកិច្ចនៅក្នុងសហរដ្ឋអាមេរិក ហើយលោកសង្ឃឹមថានឹងបានជួបជាមួយនឹងលោកប្រធានាធិបតី Donald Trump ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។
នៅក្នុងបន្ទប់ទទួលភ្ញៀវមិនសូវមានការតុបតែងមួយស្ថិតក្នុងផ្សារទំនើបនៅក្នុងស្រុក Kelapa Gading ក្នុងក្រុង North Jakarta គឺជាកន្លែងសម្បូរទៅដោយពលរដ្ឋឥណ្ឌូនេស៊ីកាត់ចិន រស់នៅយ៉ាងច្រើនកុះករនោះ បានមកប្រមូលផ្តុំគ្នានៅទីនេះដើម្បីធ្វើការបន់ស្រន់។ គេបានឮអាចារ្យសូត្រធម៌ថា៖ «ចូរស្រឡាញ់ព្រះរបស់អ្នក និងអ្នកជិតខាងរបស់អ្នក»។ លោកអាចារ្យរូបនោះគឺជាជនភៀសខ្លួនកាន់សាសនាគ្រិស្តនិកាយប្រូតេស្តង់ បានភៀសខ្លួនចេញពីប្រទេសអ៊ីរ៉ង់កាលពី៦ឆ្នាំមុនដើម្បីគេចពីការធ្វើទុក្ខបុកម្នេញដោយក្រុមអាជ្ញាធរ។
រដ្ឋាភិបាលម៉ាឡេស៊ីបានហាមឃាត់ជនជាតិកូរ៉េខាងជើងទាំងអស់ ដែលក្នុងនោះមានទាំងអ្នកការទូត និងបុគ្គលិកស្ថានទូតផងដែរ មិនឲ្យចាកចេញពីប្រទេសម៉ាឡេស៊ី។ ចំណែកឯរដ្ឋាភិបាលកូរ៉េខាងជើងក៏បានហាមឃាត់ជនជាតិម៉ាឡេស៊ីទាំងអស់មិនឲ្យចាកចេញពីប្រទេសរបស់ខ្លួនដែរ។
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបន្ទន់ជំហររបស់លោកទាក់ទងនឹងយុទ្ធនាការបង្រ្កាបគ្រឿងញៀនដ៏ប្រល័យរបស់លោក បន្ទាប់ពីមានគ្រោះថ្នាក់ដល់ប៉ូលិស និងសញ្ញាណនៃការរិះគន់ជាសាធារណៈ។
អាជ្ញាធរម៉ាឡេស៊ីកំពុងប្រុងប្រៀបធ្វើបត្យាប័នបុរសកូរ៉េខាងជើងម្នាក់ដែលបានជាប់ឃុំឃាំងជាជនជាប់សង្ស័យក្នុងការទាក់ទិនជាមួយការស្លាប់កាលពីខែមុនរបស់លោក Kim Jong Nam ដែលជាបងប្រុសឪពុកជាមួយម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un។
ការសម្រេចលើកលែងការចោទប្រកាន់ប្រឆាំងអ្នកស្រី អ៊ឹម ចែម អតីតមេដឹកនាំខ្មែរក្រហមមួយរូប បានក្លាយជាចម្ងល់ថា តើមានគំនាបពីរដ្ឋាភិបាលឬយ៉ាងណា? ហើយថា តើការទម្លាក់ចោលការចោទនេះនឹងប៉ះពាល់ដល់ដំណើរការស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជាដែលរងគ្រោះដែរឬទេ?
សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងសារទុកសុំនៅក្រៅឃុំរបស់ស្រ្តីជនជាតិអូស្ត្រាលីឈ្មោះ Tammy Davis-Charles កាលពីថ្ងៃពុធម្សិលមិញនេះ ដោយតុលាការបញ្ជាក់ថា សំណុំរឿងរបស់ស្រ្តីធ្វើអាជីវកម្មក្នុងការផ្តល់សេវាពរពោះកូនជំនួសរូបនេះ កំពុងបន្តនៅសាលាដំបូងរាជធានីភ្នំពេញ។
គណបក្សសង្រ្គោះជាតិសម្រេចដាក់លោក កឹម សុខា ជាបេក្ខភាពប្រធាន និងមន្រ្តីជាន់ខ្ពស់៣រូបផ្សេងទៀតជាបេក្ខភាពអនុប្រធាន។ បេក្ខភាពអនុប្រធានដែលនឹងត្រូវជ្រើសរើសជាអនុប្រធានគណបក្សទាំង៣រូប នោះមានមួយរូបជាស្រ្តី។
សកម្មភាពប្រព្រឹត្តអំពើពុករលួយធំៗ ដែលកើតចេញពីការរំលោភអំណាច និងបក្សពួកនិយមនៅតែជាបញ្ហាចម្បងមួយរបស់កម្ពុជា។
ជនម្នាក់ជាប់សង្ស័យថាជាភេរវជនបានត្រូវបាញ់ស្លាប់ដោយពួកប៉ូលិសក្នុងប្រទេសឥណ្ឌូនេស៊ី នៅក្រោយគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅជិតអាគារមួយរបស់រដ្ឋាភិបាលនៅក្នុងក្រុង Bandung។
ម៉ាឡេស៊ីនៅថ្ងៃនេះបានឲ្យដឹងថា ខ្លួននឹងចេញដីកាចាប់ខ្លួនមន្ត្រីការទូតកូរ៉េខាងជើងមួយរូប ប្រសិនបើមន្ត្រីរូបនោះបដិសេធមិនសហការជាមួយនឹងការស៊ើបអង្កេតទៅលើការសម្លាប់បងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
សង្គមស៊ីវិលវៀតណាមបារម្ភថាដំណើរការPNPCAលើទំនប់វារីអគ្គិសនី ប៉ាក់ បេងនេះ នឹងដូចគ្នាទៅនឹងទំនប់ពីររបស់ឡាវពីមុន ដែលមិនបានដោះស្រាយបញ្ហាព្រួយបារម្ភពីភាគីវៀតណាមនិងកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available