កាលពីខែតុលាកន្លងទៅនេះ តុលាការកំពូលរបស់ប្រទេសឥណ្ឌូនេស៊ីបានចេញសេចក្តីសម្រេច បញ្ជាឲ្យរដ្ឋាភិបាលក្រុងហ្សាការតាបញ្ចប់គម្រោងឯកជនភាវូបនីយកម្មទៅលើប្រព័ន្ធផ្គត់ផ្គង់ទឹកដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយរដ្ឋាភិបាលក្រុងហ្សាការតានេះ កំពុងព្យាយាមគ្រប់គ្រងទៅលើប្រព័ន្ធផ្គត់ផ្គង់ទឹករបស់ខ្លួនឡើងវិញ។
លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) អាយុ ៦៨ឆ្នាំ ជាអតីតអគ្គលេខាធិការអាស៊ាននិងជាអតីតរដ្ឋមន្ត្រីការបរទេសថៃបានស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងបាងកក ដោយជំងឺគាំងបេះដូង។
នៅទីបំផុត ប្រធានសភាប្រទេសឥណ្ឌូណេស៊ីត្រូវបានកងកម្លាំងប្រដាប់អាវុធចាប់ខ្លួនហើយ បន្ទាប់ពីរូបលោកព្យាយាមរត់គេចវេះពីការចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយនិងតាមរយៈហេតុការណ៍ប្លែកៗរយៈពេលប៉ុន្មានថ្ងៃនេះដូចជាអវត្តមានរបស់លោកនៅពេលមានការឆ្មក់ចូលចាប់ខ្លួន ការបើករថយន្តបុកបង្គោលទូរស័ព្ទ និងការចែកចាយរូបថតរបស់លោកសម្រាកនៅមន្ទីរពេទ្យជាដើម។
អ្នកជំនាញអង្គការសហប្រជាជាតិម្នាក់ទទួលបន្ទុករឿងកេងប្រវ័ញ្ច និងការជួញដូរកុមារ កំពុងអំពាវនាវឲ្យរដ្ឋាភិបាលប្រទេសឡាវបង្កើនការគាំទ្រសុខុមាលភាពសម្រាប់កុមាររងគ្រោះ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីប្រឆាំងនឹងការជួញដូរកុមារ។
សម្តេចប៉ាប Francis បានយាងទៅដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ហើយនឹងយាងទៅប្រទេសបង់ក្លាដែសក្នុងពេលឆាប់ៗនេះ នៅចំពេលដែលមានការខឹងសម្បារពីអន្តរជាតិចំពោះអ្វីដែលសហរដ្ឋអាមេរិកបានពណ៌នាថា ជាការបោសសម្អាតជាតិសាសន៍ ទៅលើពួករ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងព្រះរាជទស្សនកិច្ចចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ សម្តេចប៉ាបនឹងជួបជាមួយនឹងមេដឹកនាំយោធា និងស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ា ព្រមទាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែស។ គ្រប់គ្នាកំពុងផ្តោតអារម្មណ៍លើសម្តេចប៉ាបថាតើព្រះអង្គនឹងដោះស្រាយបញ្ហាការទូតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថា ភូមានោះ យ៉ាងដូចម្តេច។
បណ្តាប្រទេសចំនួន១១ ដែលបានជួបប្រជុំនៅអំឡុងពេលកិច្ចប្រជុំកំពូល APEC នៅក្រុងដាណាង ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានព្រមព្រៀងគ្នា ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកថ្មីមួយ ទោះបីជា សហរដ្ឋអាមេរិក ដែលជាទីផ្សារធំជាងគេបង្អស់នៅលើពិភពលោក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ។ វៀតណាមត្រូវបានគេរំពឹងថា នឹងជាប្រទេសដែលទទួលបានផលប្រយោជន៍ធំជាងគេបង្អស់មួយពីពាណិជ្ជកម្មសេរីជាងមុន ខណៈដែលប្រទេសនេះកំពុងបង្កើនការនាំចេញ ដែលរួមមានការនាំចេញបច្ចេកវិទ្យាផងដែរ។
មេដឹកនាំយោធាមីយ៉ាន់ម៉ាបានថ្លែងប្រាប់សម្តេចសង្ឃ Pope Francis ថា «គ្មានករណីរើសអើងសាសនា» កើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូចទៅនឹងអ្វីដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ថា មានការប្រឆាំងនឹងក្រុមអំបូររ៉ូហ៊ីងយ៉ាដោយហិង្សា ហើយថា ទង្វើនេះគឺជា «យុទ្ធនាការបោះសម្អាតក្រុមជនជាតិភាគតិច»។
រដ្ឋមន្ត្រីការបរទេសសរអា Tillerson ថ្លែងថា អំពើហិង្សានៅរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា ដែលសំដៅទៅលើជនជាតិរ៉ូហ៊ីងយ៉ាដែលកាន់សាសនាឥស្លាមនោះ ថាជាការបោសសម្អាតពូជសាសន៍។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson អំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយដើម្បីទទួលបាននូវអ្វីដែលលោកហៅថាជា «របាយការណ៍ដែលអាចជឿជាក់បាន» ដើម្បីរាយការណ៍អំពីអំពើដ៏ឃោរឃៅទាំងឡាយដែលកងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ាបានប្រព្រឹត្តទៅលើពួករ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។ អំឡុងពេលទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលកាលពីមុនត្រូវគេស្គាល់ថាជាភូមា លោក Tillerson បានជួបមេបញ្ជាការកងទ័ពប្រទេសមីយ៉ាន់ម៉ាហើយបានធ្វើសន្និសីទកាសែតរួមគ្នាជាមួយនឹងទីប្រឹក្សារដ្ឋលោកស្រី អង់សាន ស៊ូជី។ ទស្សនកិច្ចនេះបានធ្វើឡើងមុនពេលដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញរបាយការណ៍មួយដែលមាន៣៧ទំព័ររាយការណ៍ពីតំបន់ បានចោទប្រកាន់កងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ាបានរំលោភបំពានផ្លូវភេទទៅលើស្ត្រីនិងក្មេងស្រីៗជាច្រើននាក់ ដែលពួកគេចាត់ទុកថាជាផ្នែកមួយក្នុងយុទ្ធនាការបោសសម្អាតជាតិសាសន៍ទៅលើពួករ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនៅរដ្ឋ Rakhine។
លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា បានសម្តែងការព្រួយបារម្ភទៅលើសេចក្តីរាយការណ៍ដែលគួរឲ្យទុកចិត្តបាននានា ជុំវិញការកើនឡើងអំពើឃោរឃៅរបស់កងកម្លាំងសន្តិសុខនិងក្រុមការពារសណ្តាប់ធ្នាប់ក្នុងសហគមន៍នៅក្នុងរដ្ឋ Rakhine ប៉ុន្តែលោកបាននិយាយថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទូទៅ លើប្រទេសមួយនេះមិនមែនជារឿងដែលគួរធ្វើនោះទេ។
អាជ្ញាធរក្នុងរដ្ឋធានី Dhaka កំពុងចាត់វិធានការពង្រីកការផ្សព្វផ្សាយការរៀបចំផែនការគ្រួសារ និងកំពុងពិចារណាលើគម្រោងទទួលការពន្យារកំណើតដោយស្ម័គ្រចិត្ត ខណៈកន្លែងទំនេរនិងធនធានកំពុងរួមតូចទៅៗនៅជំរំគ្រួសារជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដ៏ច្រើនសន្ធឹកសន្ធាប់នៅភាគខាងត្បូងប្រទេសបង់ក្លាដែស។
លោក ត្រាំ បានបញ្ជាក់សារជាថ្មីថា រដ្ឋការរបស់លោក ទាត់ចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុជាតិ ដូចជា កិច្ចព្រមព្រៀងTPP ហើយចាប់យកកិច្ចព្រមព្រៀងសេដ្ឋកិច្ចមួយទល់មួយវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available