លោកស្រីអង់ សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំគណបក្សប្រឆាំងបានចុះពិនិត្យតំបន់ភ្នំ ឡេតផាដួង (Letpadaung) នៅតំបន់ខ្ពង់រាបនៃប្រទេសភូមាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីនិយាយជាមួយអ្នកភូមិ ដែលនៅទីនោះ អណ្តូងរ៉ែទង់ដែងចិនមួយបានបង្កឲ្យមានជម្លោះសិទ្ធិដីធ្លីរវាងកសិករ និងរដ្ឋាភិបាលភូមា។