ជនសង្ស័យដែលមានឈ្មោះថា Shahram Poursafi ត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកកំណត់ថាជាសមាជិកម្នាក់នៃយោធារបស់ប្រទេសអ៊ីរ៉ង់។ ឥឡូវនេះ ជននេះកំពុងត្រូវបានទីភ្នាក់ងារសហព័ន្ធស៊ើបអង្កេត (FBI) របស់សហរដ្ឋអាមេរិកតាមចាប់ខ្លួនក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងផែនការឃាតកម្មស៊ីឈ្នួលសម្ងាត់។
លោក Blinken បានបញ្ជាក់បន្ថែមថា លោកបានលើកឡើងជាពិសេសអំពីករណីនៃវីរជន «សណ្ឋាគាររវ៉ាន់ដា (Hotel Rwanda)» លោក Paul Rusesabagina ដែលជាអ្នករិះគន់មិនសំចៃមាត់លើលោក Kagame។ លោក Rusesabagina ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២៥ ឆ្នាំកាលពីឆ្នាំមុនពីបទភេវរកម្ម។
ការថ្កោលទោសរបស់ក្រុមប្រទេស G-7 នេះបានធ្វើឡើង ស្របពេលដែលអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីនៅថ្ងៃពុធនេះថាបានប្រើរ៉ុក្កែតវាយប្រហារលើតំបន់នានានៅជិតរោងចក្រថាមពលនុយក្លេអ៊ែរនោះ ដោយបានធ្វើឱ្យជនស៊ីវិល ១៣ នាក់ស្លាប់។
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនលោក U Myo Thant Pe បានទទួលមរណភាពភ្លាមៗនៅក្នុងប្រទេសចិនកាលពីថ្ងៃអាទិត្យ។ លោកគឺជាឯកអគ្គរដ្ឋទូតបរទេសទី៤ហើយ ដែលបានស្លាប់នៅក្នុងប្រទេសចិន ក្នុងរយៈពេលមួយឆ្នាំនេះ។
យោធាតៃវ៉ាន់ថា ការធ្វើសមយុទ្ធនេះដែលនឹងធ្វើឡើងម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ខាងមុខ ក៏មានការដាក់ពង្រាយកងទ័ពរាប់រយនាក់និងកាំភ្លើងធំធុនធ្ងន់ប្រហែល ៤០ គ្រឿងផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ទ្វីបអាហ្វ្រិកនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការប្រជែងរវាងប្រទេសរុស្ស៊ីនិងបណ្ដាមហាអំណាចបស្ចិមប្រទេសដើម្បីទទួលបានការគាំទ្រពីប្រទេសនានានៅទ្វីបអាហ្វ្រិកទាក់ទិននឹងរឿងសង្គ្រាមនៅអ៊ុយក្រែន។
យោធាតៃវ៉ាន់ថា សមយុទ្ធនេះនឹងរួមមានទាំងការដាក់ពង្រាយទាហានរាប់រយនាក់និងកាំភ្លើងធំធុនធ្ងន់ចំនួនប្រហែល ៤០ គ្រឿងផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមាននៅថ្ងៃចន្ទនេះថា ការវាយប្រហារណាមួយលើរោងចក្រនុយក្លេអ៊ែរគឺជាអំពើ«អត្តឃាត»។ លោក Guterres ថ្លែងដូច្នេះ បន្ទាប់ពីមានការបាញ់ផ្លោងប៉ះចំបរិវេណរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំមួយនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
នៅក្នុងទីក្រុងតៃប៉ិ ស្ថានភាពមានសភាដូចធម្មតា។ ពលរដ្ឋរស់នៅក្នុងក្រុងនេះនិយាយថា ពួកគេរស់នៅជាមួយការគំរាមកំហែងរបស់ប្រទេសចិនរាប់ទសវត្សរ៍មកហើយ។
អ្នកជំនាញផ្នែកគោលនយោបាយការបរទេសនៅទ្វីបអាហ្វ្រិក ដូចជាលោកសាស្ត្រាចារ្យ Noah Midamba និយាយថា ទស្សនកិច្ចទាំងនេះបង្ហាញសញ្ញាពីការប្រកួតប្រជែងថ្មីមួយអំពីឧត្តមភាពនៅទ្វីបអាហ្វ្រិក។
ក្រោយបំពេញទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានទៅទស្សនាប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ ដែលនៅទីនោះ លោកបានជួបជាមួយប្រធានាធិបតីថ្មីរបស់ហ្វីលីពីន លោក Ferdinand Marcos Jr.។
ប្រទេសចិនបានចាត់វិធានការសងសឹកប្រឆាំងតៃវ៉ាន់អំពីទស្សនកិច្ចរបស់លោកស្រី Pelosi ដោយបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត។ តៃវ៉ាន់ជាដែនដីនៅជិតហ្វីលីពីនបំផុតហើយមានអ្នកធ្វើការចំណាកស្រុកពីហ្វីលីពីនរាប់ពាន់នាក់ស្ថិតនៅទីនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available