ប្រទេសហ្វីលីពីនជួបការលំបាកក្នុងការទប់ស្កាត់មេរោគនេះ តាំងពីប្រទេសនេះឈប់ប្រើប្រាស់វ៉ាក់សាំង Dengvaxia កាលពីចុងឆ្នាំ២០១៧ គឺមានរយៈពេលពីរឆ្នាំបន្ទាប់ពីប្រទេសហ្វីលីពីនក្លាយជាប្រទេសនៅតំបន់អាស៊ីដំបូងគេបង្អស់ដែលអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងប្រភេទនេះសម្រាប់លក់។