ប៉ាគីស្ថានបានសន្យាកាលពីថ្ងៃអង្គារថា ខ្លួននឹងប៉ុនប៉ងនៅក្នុងការចរចានៅពេលខាងមុខជាមួយសហរដ្ឋអាមេរិកដើម្បីផ្សះផ្សាទំនាក់ទំនងទ្វេភាគីដែលមានភាពរកាំរកូស ថ្វីបើមានឈ្លោះប្រកែកគ្នានៅក្នុងការនិយាយទូរស័ព្ទកាលពីពេលថ្មីៗនេះរវាងនាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្មីលោក Imran Khan និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo។