ការចាប់ផ្ដើមឡើងវិញនូវការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងអាចបង្ហាញឲ្យឃើញពីការបញ្ចប់នូវទំនាក់ទំនងការទូតបច្ចុប្បន្នជាមួយនឹងប្រទេសកូរ៉េខាងជើង។ កន្លងមក ការធ្វើសមយុទ្ធនេះត្រូវបានពន្យារពេលរហូតទាល់តែការប្រកួតកីឡាអូឡាំពិក និងការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូងបញ្ចប់នៅចុងខែមិនា។