ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា របាយការណ៍របស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធរបាយការណ៍របស់សារពត៌មាន Associated Press ស្តីពីការសម្លាប់មនុស្សយ៉ាងឃោរឃៅនៅក្នុងភូមិភាគខាងជើងរដ្ឋ Rakhine ដែលបានធ្វើឡើងដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានោះ បានបញ្ជាក់ពីភាពចាំបាច់ឲ្យមានគណកម្មាធិការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីអាចចូលទៅស៊ើបអង្កេតទៅក្នុងតំបន់ផ្សេងៗទៀត។