លោក Pompeo ថា សេចក្តីសម្រេចលេខ ២២៣១របស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានដាក់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងច្បាប់អន្តរជាតិ អំពាវនាវឲ្យប្រទេសអ៊ីរ៉ង់បញ្ឈប់សកម្មភាពនានាដែលជាប់ពាក់ព័ន្ធនឹងការផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។