ប្រទេសឥណ្ឌូនេស៊ីមានចំនួនប្រជាជនច្រើនជាងគេបង្អស់លំដាប់ទី៤នៅក្នុងពិភពលោក ដែលមានចំនួនជិត២៦០លាននាក់ ប៉ុន្តែមានប្រជាជនតែ ១០% ប៉ុណ្ណោះដែលបានចុះបញ្ជីបង់ពន្ធដារ ហើយមានប្រជាជនប្រមាណតែ១លាននាក់តែប៉ុណ្ណោះដែលបានបង់ពន្ធជូនរដ្ឋជាក់ស្តែង។ នេះជាមូលហេតុចម្បងដែលធ្វើឲ្យមានឱនភាពថវិកាជាតិដ៏ធំធេង និងចេះតែកើនឡើងក្នុងប្រទេសមួយនេះ។ ការណ៍នេះបានបង្អាក់ដល់ដំណើរការគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមារបស់រដ្ឋាភិបាលបច្ចុប្បន្ន។