បទបញ្ជាអង្គនីតិប្រតិបត្តិដ៏ចម្រូងចម្រាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលហាមឃាត់ការធ្វើដំណើរបណ្តោះអាសន្នរបស់ពលរដ្ឋមកពីប្រទេសចំនួន៧ ដែលមានពលរដ្ឋភាគច្រើនកាន់សាសនាឥស្លាមគឺជាបញ្ហាបណ្តាលឲ្យមានការដេញដោលគ្នាច្រើន នៅពេលរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក John Kelly ចូលទៅសភាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ លោក Kelly បានខិតខំប្រឹងប្រែងធានាអះអាងអំពីបម្រាមនេះនៅក្នុងការដេញដោលនៅសភានេះ។