លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកមានទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រសើរជាងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ហើយតំបន់អាស៊ីប៉ាស៊ីហ្វិកនេះនឹងក្លាយជាតំបន់កាន់តែមានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិកនៅពេលអនាគត។ លោក Obama បានថ្លែងយ៉ាងដូច្នេះ ក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចនៅក្នុងប្រទេសឡាវ។