លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull បានការពារគោលនយោបាយជនភៀសខ្លួនដ៏តឹងតែងរបស់រដ្ឋាភិបាលលោក នៅឯកិច្ចប្រជុំកំពូលរបស់មហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក។ ប៉ុន្តែ សកម្មជននានាបានទាមទារឲ្យប្រទេសអូស្ត្រាលីបិទមណ្ឌលឃុំឃាំងជនចំណាកស្រុក ដែលកំពុងមានភាពចម្រូងចម្រាសរបស់ខ្លួន។