សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី និងការងើបបះបោររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម បានធ្វើឲ្យជនជាតិស៊ីរីដើមកំណើត Kurd មានឱកាសគ្រប់គ្រងតំបន់របស់ខ្លួននៅប៉ែកខាងជើង និងប៉ែកឦសាននៃប្រទេស ដែលរងការហែកហួរដោយសង្គ្រាម។ ព្រឹត្តិការណ៍នេះ ធ្វើឲ្យជនជាតិ Kurd អាចប្រតិបត្តិវប្បធម៌របស់ខ្លួនដែលធ្លាប់ត្រូវហាមប្រាមពីមុនមក ដោយសេរី។