ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ កំពុងអំពាវនាវដល់ប្រទេសទាំងឡាយឲ្យផ្តល់ជម្រកដល់ជនភៀសខ្លួនជាតិស៊ីរីចំនួនកន្លះលាននាក់ ដែលងាយរងគ្រោះជាងគេ។ ទីភ្នាក់ងារ អ.ស.ប. ទទួលបន្ទុកផ្នែកជនភៀសខ្លួន UNHCR កំពុងជំរុញឲ្យអ្នកតំណាងមកពីប្រទេសជាង៩០ ដែលបានមកចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តី ដើម្បីផ្តល់ជំនួយដល់ជនភៀសខ្លួនស៊ីរីតាមរយៈការតាំងទីលំនៅថ្មី និងកម្មវិធីជំនួយមនុស្សធម៌ផ្សេងទៀត។