ក្រោយពីការជួបជុំគៀងគរសំឡេងឆ្នោត ការថ្លែងសុន្ទរកថានិងការពិភាក្សាដេញដោលគ្នាអស់រយៈពេលជាច្រើនខែកន្លងមកនេះ យុទ្ធនាការឃោសនាបោះឆ្នោតបឋមនៅសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃច័ន្ទនេះ នៅពេលដែល ពលរដ្ឋក្នុងរដ្ឋIowa នឹងបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានាធិបតីនៅតាមមណ្ឌល។