ការគាំទ្រទៅលើប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានធ្លាក់ចុះនៅសប្តាហ៍ចុងក្រោយនេះ ដោយសារតែរឿងអាស្រូវដែលបានទាក់ទាញចំណាប់អារម្មណ៍ពាសពេញប្រទេស។ យោងតាមការស្ទង់មតិមួយធ្វើឡើងដោយកាសែត Naeil Daily ការគាំទ្រលោកស្រី Park បានធ្លាក់ចុះដល់ខ្ទង់រាយ។ ការស្ទង់មតិជាតិផ្សេងៗទៀតបានរកឃើញថា ការគាំទ្រទៅលើលោកស្រីខ្ពស់ជាងកាសែត Naeil Daily បន្តិច តែមិនច្រើននោះទេ។