បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទាំងពីរ គឺលោកស្រី Hillary Clinton និងលោក Donald Trump កំពុងផ្ដោតយុទ្ធនាការឃោសនាបោះឆ្នោតរបស់ពួកគេនៅថ្ងៃអង្គារនេះ នៅក្នុងរដ្ឋ Florida ដែលជារដ្ឋមួយដែលនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងរយៈពេលពីរសប្ដាហ៍មុនការបោះឆ្នោតចូលមកដល់ ដែលនៅពេលនោះ ពលរដ្ឋអាមេរិកាំងនឹងធ្វើការសម្រេចចិត្តថាតើបេក្ខជនរូបណាដែលពួកគេនឹងជ្រើសរើសឲ្យធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់នោះ។