ស្របពេលដែលអ៊ីរ៉ង់ត្រៀមចូលប្រឡូកក្នុងទីផ្សារសេដ្ឋកិច្ចពិភពលោកជាថ្មីម្តងទៀតដោយអនុវត្តកិច្ចព្រមព្រៀងបរមាណូនោះ រដ្ឋាភិបាលបច្ចុប្បន្នសង្ឃឹមថា ភាពជោគជ័យនេះនឹងអាចធ្វើឲ្យសម្រេចបានជ័យជម្នះក្នុងការបោះឆ្នោតនៅខែក្រោយ។ ការបោះឆ្នោតនេះមានសារៈសំខាន់ក្នុងការបង្កើតគោលនយោបាយអ៊ីរ៉ង់សម្រាប់ច្រើនឆ្នាំទៅមុខទៀត។