ក្រុមមន្ត្រីស៊ីមបាវ៉េកំពុងស្វះស្វែងធ្វើបត្យាប័នជនអាមេរិកាំងម្នាក់ឲ្យមកបំភ្លឺលើបទចោទប្រកាន់ពីការសម្លាប់សត្វតោនិមិត្តរូបមួយ ដែលគេស្គាល់តាមឈ្មោះថា Cecil។ ចំណែកក្រុមអ្នកអភិរក្សបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងហារ៉ារ៉េត្រូវដោះស្រាយបញ្ហាភាពក្រីក្រដែលជំរុញឲ្យប្រជាជនបង្ខំចិត្តបរបាញ់សត្វព្រៃ។