ឧបករណ៍អេឡិចត្រូនិចកំពុងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដែលភាពជោគជ័យនេះបញ្ជាក់ឡើងតាមរយៈកម្មវិធីតាំងបង្ហាញសម្ភារៈប្រើប្រាស់អេឡិចត្រូនិចអាស៊ីលើកដំបូង ដែលបានចាប់ផ្តើមកាលពីចុងខែឧសភានេះនៅក្នុងទីក្រុងសៀងហៃ។ ក្នុងរយៈពេល២ថ្ងៃ មានមនុស្សជាង២០.០០០នាក់ បានមកទស្សនា សាកល្បងប្រើប្រាស់ និងលេងឧបករណ៍អេឡិចត្រូនិចនោះ។