ទីភ្នាក់ងារផ្តល់ជំនួយជាច្រើននិយាយថា ដំណោះស្រាយរយៈពេលវែងគឺត្រូវការចាំបាច់ណាស់សម្រាប់ប្រជាជនដែលប្តូរលំនៅជិត២០០.០០០នាក់ ដែលកំពុងរស់នៅក្នុងជំរំ នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ជំរំចំនួន៣ត្រូវបានបិទ នៅខេត្ត Kivu ភាគខាងជើងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីខែមុន ហើយនឹងមានការបិទជំរំច្រើនបន្តទៀតទោះបីជាអសន្តិសុខក្នុងតំបន់ខ្លះនៅតែបន្តមានក៏ដោយ។