នៅក្នុងការថ្លែងសុន្ទរកថាមួយទៅកាន់សភាទាំងពីរនៃប្រទេសបារាំង លោកប្រធានាធិបតីបារាំង Francois Hollande បានមានប្រសាសន៍ថា ប្រទេសបារាំងនឹងបង្កើនការវាយលុករបស់ខ្លួននៅក្នុងប្រទេសស៊ីរី ដែលការបាញ់កាំភ្លើងនិងការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃសុក្រនៅក្នុងក្រុងប៉ារីសត្រូវបានរៀបចំផែនការ។