កាលពីថ្ងៃសុក្រ មានករណីឆ្លងជំងឺកូវីដ១៩ ខ្ពស់មិនធ្លាប់មានពីមុនមករហូតដល់ជិត ២២៨.០០០ ករណី នៅទូទាំងសហរដ្ឋអាមេរិក។
នៅក្នុងយុទ្ធនាការឃោសនានោះ លោក Trump ភាគច្រើនបានអះអាងម្ដងទៀតអំពីអំណះអំណាងរបស់លោកដែលថាមានការលួចបន្លំជាច្រើននៅក្នុងការបោះឆ្នោត។
នាយកមជ្ឈមណ្ឌល CDC លោក Robert Redfield បានថ្លែងក្នុងកម្មវិធីធ្វើបទបង្ហាញផ្សាយបន្តផ្ទាល់ដែលរៀបចំដោយមូលនិធិសភាពាណិជ្ជកម្មអាមេរិកតាមប្រសាសន៍ដើមថា៖ «និយាយជាការពិតទៅគឺនៅខែធ្នូ ខែមករា ហើយនិងខែកុម្ភៈ នឹងអាចឆ្លងកាន់តែខ្លាំង»។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr បានផ្តល់ការការពារដល់រដ្ឋអាជ្ញាមួយរូបដែលលោកបានតែងតាំង ក្នុងការត្រួតពិនិត្យអង្កេតពីដើមចមនៃការស៊ើបអង្កេតពាក់ព័ន្ធសំណុំរឿងប្រទេសរុស្ស៊ីនិងលោកត្រាំ។
បុគ្គលិកសុខាភិបាល និងពលរដ្ឋដែលស្នាក់នៅមណ្ឌលចាស់ជរា ស្ថិតក្នុងចំណោមពលរដ្ឋអាមេរិក ដែលនឹងទទួលបានវ៉ាក់សំាងកូវីដ១៩ មុនគេ។ នេះបើតាមការសម្រេចរបស់គណ:កម្មាធិការប្រឹក្សានៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញ។
លោក Biden បានជំរុញសភាឲ្យ «អនុម័តកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច» នៅក្នុងខែធ្នូនេះ មុនពេលសមាជិកសភាជាប់ឆ្នោតថ្មីចូលកាន់តំណែងនៅខែមករាខាងមុខ។
លោក Barr បញ្ជាក់ដូច្នេះថា៖ «មកទល់នឹងពេលនេះ យើងមិនបានរកឃើញការក្លែងបន្លំក្នុងទំហំណាមួយ ដែលមានឥទ្ធិពលធ្វើឲ្យមានការប្រែប្រួលដល់លទ្ធផលនៃការបោះឆ្នោតនោះឡើយ»។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មកាលពីថ្ងៃចន្ទលើក្រុមហ៊ុនវិស្វកម្មនិងអេឡិចត្រូនិចដ៏សំខាន់មួយរបស់ប្រទេសចិន ដែលបានជួយប្រទេសវេណេស៊ុយអេឡារារាំងក្រុមអ្នកប្រឆាំងតាមប្រព័ន្ធអ៊ីនធឺណិត។
ព័ត៌មានផ្សេងទៀត