ប្រសិនបើទទួលបានការអនុម័តពីព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះ លោក Cardona នឹងត្រូវទទួលបន្ទុកជួយការងារក្នុងរដ្ឋបាលជាប់ឆ្នោតថ្មីរបស់លោក Joe Biden ក្នុងការបើកសាលារៀនឡើងវិញសម្រាប់សិស្សនិស្សិត និងគ្រូបង្រៀន ក្រោយពេលដែលជំងឺកូវីដ១៩ បញ្ចប់។
ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយVOAកាលពីសប្តាហ៍មុន លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានពិភាក្សាពី«ការហូរច្រោះ»នៃការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា និងក្ដីរំពឹងថាគោលនយោបាយអាមេរិកមកកាន់កម្ពុជា នឹងមិនផ្លាស់ប្តូរអ្វីច្រើននោះទេ ក្រោមរដ
កាតាឡុកបទចម្រៀងទាំងស្រុងរបស់តារាចម្រៀងអាមេរិកដ៏ល្បីល្បាញលោក Bob Dylan ដែលមានដំណើរនិពន្ធតាំងពី ៦០ឆ្នាំមុន កំពុងត្រូវបានក្រុមហ៊ុនតន្ត្រីមួយទិញយក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានចោទសហរដ្ឋអាមេរិក ថាបានយកគោលនយោបាយទិដ្ឋាការមកធ្វើជាអាវុធ និងជ្រែកជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។
លោកបាននិយាយថា៖ «ខ្ញុំធ្វើនេះដើម្បីបង្ហាញថា ពលរដ្ឋគួរតែត្រៀមខ្លួន ដើម្បីចាក់វ៉ាក់សំាង នៅពេលវ៉ាក់សំាងមកដល់។ គ្មានអ្វីត្រូវបារម្ភនោះទេ»។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកទន្ទឹងរង់ចាំការវ៉ាក់សាំងជាសាធារណៈ និងបន្តការកសាងជំនឿទុកចិត្តទៅលើដំណើរការវិទ្យាសាស្ត្រផងដែរ។
សភាតំណាងរាស្ត្រនិងព្រឹទ្ធសភាសហរដ្ឋអាមេរិកត្រូវគេរំពឹងថា នឹងបោះឆ្នោតនៅថ្ងៃច័ន្ទនេះលើកញ្ចប់ជំនួយថវិកាក្នុងគ្រាវិបត្តិជំងឺកូវីដ១៩ ដែលមានទឹកប្រាក់៩០០ពាន់លានដុល្លារដែលនឹងផ្តល់ការជួយឧបត្ថម្ភដល់ពលរដ្ឋនិងអាជីវកម្មអាមេរិកាំង។
ការចែកចាយវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna នៅសហរដ្ឋអាមេរិក បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយមណ្ឌលចំនួនជាង ៣.៧០០ កន្លែង ត្រូវបានគេគ្រោងទុកថានឹងទទួលបានវ៉ាក់សាំងនេះ ហើយនឹងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងនៅថ្ងៃចន្ទស្អែក។
ការចាក់វ៉ាក់សាំងរបស់លោក Mike Pence ធ្វើឡើងនៅពេលការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំងមួយចំនួនស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងដោយព្រួយបារម្ភអំពីសុវត្ថិភាពនិងប្រសិទ្ធភាព។
ព័ត៌មានផ្សេងទៀត