រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr បានផ្តល់ការការពារដល់រដ្ឋអាជ្ញាមួយរូបដែលលោកបានតែងតាំង ក្នុងការត្រួតពិនិត្យអង្កេតពីដើមចមនៃការស៊ើបអង្កេតពាក់ព័ន្ធសំណុំរឿងប្រទេសរុស្ស៊ីនិងលោកត្រាំ។
បុគ្គលិកសុខាភិបាល និងពលរដ្ឋដែលស្នាក់នៅមណ្ឌលចាស់ជរា ស្ថិតក្នុងចំណោមពលរដ្ឋអាមេរិក ដែលនឹងទទួលបានវ៉ាក់សំាងកូវីដ១៩ មុនគេ។ នេះបើតាមការសម្រេចរបស់គណ:កម្មាធិការប្រឹក្សានៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញ។
លោក Biden បានជំរុញសភាឲ្យ «អនុម័តកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច» នៅក្នុងខែធ្នូនេះ មុនពេលសមាជិកសភាជាប់ឆ្នោតថ្មីចូលកាន់តំណែងនៅខែមករាខាងមុខ។
លោក Barr បញ្ជាក់ដូច្នេះថា៖ «មកទល់នឹងពេលនេះ យើងមិនបានរកឃើញការក្លែងបន្លំក្នុងទំហំណាមួយ ដែលមានឥទ្ធិពលធ្វើឲ្យមានការប្រែប្រួលដល់លទ្ធផលនៃការបោះឆ្នោតនោះឡើយ»។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មកាលពីថ្ងៃចន្ទលើក្រុមហ៊ុនវិស្វកម្មនិងអេឡិចត្រូនិចដ៏សំខាន់មួយរបស់ប្រទេសចិន ដែលបានជួយប្រទេសវេណេស៊ុយអេឡារារាំងក្រុមអ្នកប្រឆាំងតាមប្រព័ន្ធអ៊ីនធឺណិត។
អ្នកស្រី Linda Thomas-Greenfield បានសរសេរលើបណ្តាញសង្គម Tweeter ថា៖ ម្តាយអ្នកស្រី បង្រៀនអ្នកស្រីឱ្យធ្វើការដឹកនាំដោយចិត្តសប្បុរសនិងចិត្តមេត្តាករុណា ហើយអ្នកស្រី នឹងយកស្មារតីនេះទៅកាន់បេសកកម្មអ្នកស្រីនៅអ.ស.ប. ប្រសិនបើមានការយល់ព្រមពីព្រឹទ្ធសភា។
មន្ត្រីដែលលោក Biden និងអ្នកស្រី Harris ជ្រើសរើសនោះរួមមានទាំងអតីតប្រធានធនាគារកណ្ដាលអ្នកស្រី Janet Yellen ផងដែរ ដោយអ្នកស្រីនឹងក្លាយជាស្ត្រីដំបូងបង្អស់ដែលនឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
សំឡេងយំដ៏ស្រួយរបស់សត្វមូសមួយក្បាលគឺជាសំឡេងដ៏គួរឲ្យរំខានមួយ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានបង្កើតកម្មវិធីទូរស័ព្ទមួយដែលប្រើសំឡេងនោះដើម្បីរកពពួកសត្វមូសដែលគ្រោះថ្នាក់។
លទ្ធផលបោះឆ្នោតមិនផ្លូវការនៅទូទាំងប្រទេសបង្ហាញថា លោក Biden ទទួលបានអង្គបោះឆ្នោតសរុបចំនួន ៣០៦ រីឯលោក Trump វិញ ទទួលបាន ២៣២។ អង្គបោះឆ្នោតនេះ គឺជាអ្នកដែលកំណត់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
អ្នកជំនាញកំពូលផ្នែកជំងឺកូវីដ១៩ របស់សហរដ្ឋអាមេរិក ២ រូប បានធានាដល់ពលរដ្ឋអាមេរិកាំងកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងបង្ការជំងឺនេះនឹងមានក្នុងពេលឆាប់ៗនេះ។
នៅថ្ងៃចន្ទនេះផងដែរ គេរំពឹងថា លោក Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris នឹងបង្ហាញឈ្មោះមន្ត្រីកំពូលៗសម្រាប់តំណែងផ្នែកសេដ្ឋកិច្ចសម្រាប់រដ្ឋបាលរបស់ពួកគេ។
ព័ត៌មានផ្សេងទៀត