ការចាក់វ៉ាក់សាំងរបស់លោក Mike Pence ធ្វើឡើងនៅពេលការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំងមួយចំនួនស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងដោយព្រួយបារម្ភអំពីសុវត្ថិភាពនិងប្រសិទ្ធភាព។
គណៈកម្មការមួយរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បត៍ បានផ្តល់ការគាំទ្រឲ្យប្រើគ្រាអាសន្ននូវវ៉ាក់សាំងកូវីដ១៩ ទី២។
អង្គភាពសន្តិសុខកំព្យូទ័ររបស់ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានឲ្យដឹងថា ការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រនេះ «បានបណ្តាលឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋមូលដ្ឋាន កុលសម្ព័ន្ធនិងអាជ្ញាធរដែនដី និងអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងក្រុមហ៊ុនឯកជន»។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីដើមសប្តាហ៍នេះថាក្រុមចោរតាមអ៊ីនធឺណិត ដែលគេជឿថា កំពុងធ្វើការឱ្យប្រទេសរុស្ស៊ីបានលួចមើលអ៊ីម៉ែលផ្ទៃក្នុងរបស់ក្រសួងហិរញ្ញវត្ថុស.រ.អា.និងក្រសួងពាណិជ្ជកម្ម។
ប្រសិនបើគណៈកម្មាធិការប្រឹក្សាយោបល់នៃផលិតផលឱសថជីវសាស្ត្រយល់ព្រមនោះ FDA នឹងអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ Moderna នេះក្នុងគ្រាបន្ទាន់មួយ។
លោក McConnell បានអបអរសាទរលោក Biden ស្របពេលដែលលោកប្រធានាធិបតី Donald Trump នៅបន្តការអះអាងដែលគ្មានមូលដ្ឋានរបស់លោកថាការបោះឆ្នោតមានការលួចបន្លំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបង្ហាញឈ្មោះភ្នាក់ងារស៊ើបការណ៍អ៊ីរ៉ង់ទាំងពីររូប ដែលត្រូវអាមេរិកដាក់ទណ្ឌកម្មនោះ គឺ Mohammad Baseri និង Ahmad Khazai។
បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យទាំងពីរនាក់នេះ នឹងត្រូវប្រកួតប្រជែងនឹងបេក្ខជនដែលជាសមាជិកព្រឹទ្ធសភាក្នុងតំណែងលោក David Perdue និងអ្នកស្រី Kelly Loeffler នៃគណបក្សសាធារណរដ្ឋ នៅថ្ងៃទី៥ខែមករា ខាងមុខនេះ។
វិមានក្រឹមឡាំង បានគូសបញ្ជាក់នៅថ្ងៃអង្គារថា លោក Putin បានជូនពរលោក Biden ឲ្យទទួលបាន«ជោគជ័យត្រចះត្រចង់» និងបានបង្ហាញពីជំនឿជឿជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី អាច«ជួយដោះសា្រយបញ្ហានិងការប្រឈមជាច្រើន ដែលពិភពលោកកំពុងជួបប្រទះ»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់ម្នាក់របស់លោកប្រធានាធិបតី Donald Trump លាលែងពីតំណែង។
លោក Biden ទទួលបានអង្គបោះឆ្នោតសរុបចំនួន ៣០២ ដែលលើសពីចំនួនអង្គបោះឆ្នោតដែលត្រូវការដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត