ប្រសិនបើគណៈកម្មាធិការប្រឹក្សាយោបល់នៃផលិតផលឱសថជីវសាស្ត្រយល់ព្រមនោះ FDA នឹងអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ Moderna នេះក្នុងគ្រាបន្ទាន់មួយ។
លោក McConnell បានអបអរសាទរលោក Biden ស្របពេលដែលលោកប្រធានាធិបតី Donald Trump នៅបន្តការអះអាងដែលគ្មានមូលដ្ឋានរបស់លោកថាការបោះឆ្នោតមានការលួចបន្លំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបង្ហាញឈ្មោះភ្នាក់ងារស៊ើបការណ៍អ៊ីរ៉ង់ទាំងពីររូប ដែលត្រូវអាមេរិកដាក់ទណ្ឌកម្មនោះ គឺ Mohammad Baseri និង Ahmad Khazai។
បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យទាំងពីរនាក់នេះ នឹងត្រូវប្រកួតប្រជែងនឹងបេក្ខជនដែលជាសមាជិកព្រឹទ្ធសភាក្នុងតំណែងលោក David Perdue និងអ្នកស្រី Kelly Loeffler នៃគណបក្សសាធារណរដ្ឋ នៅថ្ងៃទី៥ខែមករា ខាងមុខនេះ។
វិមានក្រឹមឡាំង បានគូសបញ្ជាក់នៅថ្ងៃអង្គារថា លោក Putin បានជូនពរលោក Biden ឲ្យទទួលបាន«ជោគជ័យត្រចះត្រចង់» និងបានបង្ហាញពីជំនឿជឿជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី អាច«ជួយដោះសា្រយបញ្ហានិងការប្រឈមជាច្រើន ដែលពិភពលោកកំពុងជួបប្រទះ»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់ម្នាក់របស់លោកប្រធានាធិបតី Donald Trump លាលែងពីតំណែង។
លោក Biden ទទួលបានអង្គបោះឆ្នោតសរុបចំនួន ៣០២ ដែលលើសពីចំនួនអង្គបោះឆ្នោតដែលត្រូវការដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
ការបោះឆ្នោតដោយផ្ទាល់មុនកាលកំណត់ បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទនេះ ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក សម្រាប់ការបោះឆ្នោតផ្តាច់ព្រ័ត្រដណ្តើមអាសនៈចំនួន២ ក្នុងព្រឹទ្ធសភាអាមេរិក។
លោក Lloyd Austin ឧត្តមសេនីយ៍ផ្កាយបួនចូលនិវត្តន៍នឹងក្លាយជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកទីមួយដែលជាមេដឹកនាំស៊ីវិលនៃកងយោធាស.រ.អា.។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទទួលស្គាល់កាលពីថ្ងៃអាទិត្យម្សិលមិញថា ស្ថាប័នមួយចំនួនរបស់សហរដ្ឋអាមេរិកត្រូវបានលួចចូលតាមអ៊ីនធឺណិតដោយក្រុមដែលមានការគាំទ្រពីរដ្ឋាភិបាលបរទេស។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមិនអាចបញ្ចប់ពេញលេញនោះទេ រហូតទាល់តែអង្គបោះឆ្នោតនៃរដ្ឋទាំង ៥០ ជួបប្រជុំគ្នាដើម្បីបោះឆ្នោតសម្រេចចុងក្រោយ។
ព័ត៌មានផ្សេងទៀត