ការបោះឆ្នោតដោយផ្ទាល់មុនកាលកំណត់ បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទនេះ ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក សម្រាប់ការបោះឆ្នោតផ្តាច់ព្រ័ត្រដណ្តើមអាសនៈចំនួន២ ក្នុងព្រឹទ្ធសភាអាមេរិក។
លោក Lloyd Austin ឧត្តមសេនីយ៍ផ្កាយបួនចូលនិវត្តន៍នឹងក្លាយជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកទីមួយដែលជាមេដឹកនាំស៊ីវិលនៃកងយោធាស.រ.អា.។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទទួលស្គាល់កាលពីថ្ងៃអាទិត្យម្សិលមិញថា ស្ថាប័នមួយចំនួនរបស់សហរដ្ឋអាមេរិកត្រូវបានលួចចូលតាមអ៊ីនធឺណិតដោយក្រុមដែលមានការគាំទ្រពីរដ្ឋាភិបាលបរទេស។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមិនអាចបញ្ចប់ពេញលេញនោះទេ រហូតទាល់តែអង្គបោះឆ្នោតនៃរដ្ឋទាំង ៥០ ជួបប្រជុំគ្នាដើម្បីបោះឆ្នោតសម្រេចចុងក្រោយ។
ការប៉ះទង្គិចគ្នាតាមដងផ្លូវនៅតាមកន្លែងមួយចំនួនបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ក្នុងរដ្ឋធានីវ៉ាស៊ីនតោន រវាងក្រុមគាំទ្រ និងក្រុមប្រឆាំងនឹងកិច្ចប្រឹងប្រែងដែលបរាជ័យរបស់លោកប្រធានាធិបតី Donald Trump។
បុគ្គលិកសុខាភិបាល និងមនុស្សចាស់ជរាដែលស្នាក់នៅមណ្ឌលចាស់ជរា នឹងមានអាទិភាពដំបូងគេបង្អស់ក្នុងការទទួលបានការចាក់វ៉ាក់សាំងនេះ ដែលជុំទីមួយមានប្រហែលជា ២ លាន ៩ សែនដូស។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល USAGM បានតែងតាំងលោក Robert Reilly ដែលជាអ្នកនិពន្ធ និងអ្នកការទូតឱ្យកាន់តំណែងជានាយកថ្មីរបស់វីអូអេ ដែលជាតំណែងលោកធ្លាប់បម្រើការពីឆ្នាំ២០០១ ដល់ឆ្នាំ២០០២។
យោធាសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52H ចំនួន២គ្រឿង ពីសហរដ្ឋអាមេរិកទៅមជ្ឈិមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដែលកំពុងបន្តដើម្បីរារាំងមិនឲ្យអ៊ីរ៉ង់វាយប្រហារ ដែលអាចកើតមានចំពេលតំបន់នេះ មានហានិភ័យច្រើនឡើង។
រដ្ឋបាលស្បៀងអាហារនិងឱសថ ត្រូវគេរំពឹងជាទូទៅថា នឹងអនុញ្ញាតការប្រើវ៉ាក់សាំងគ្រាបន្ទាន់ប្រហែលនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ បន្ទាប់ពីក្រុមប្រឹក្សាពិសេសបោះឆ្នោតអនុម័តនៅថ្ងៃព្រហស្បតិ៍។
រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចែកចាយភ្លាមៗនូវវ៉ាក់សាំងចំនួន ៦ លាន ៤ សែនដូសនៅទូទាំងសហរដ្ឋអាមេរិក។ បុគ្គលិកសុខាភិបាលនឹងទទួលបានអាទិភាពមុនគេ ដើម្បីចាក់វ៉ាក់សាំងនេះ។
លោក Joe Biden ដែលសន្មតថាជាប្រធានាធិបតីជាប់ឆ្នោត បានសន្យាថានឹងចេញបទបញ្ជានីតិប្រតិបត្តិនៅថ្ងៃទីមួយដែលលោកចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត