ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល USAGM បានតែងតាំងលោក Robert Reilly ដែលជាអ្នកនិពន្ធ និងអ្នកការទូតឱ្យកាន់តំណែងជានាយកថ្មីរបស់វីអូអេ ដែលជាតំណែងលោកធ្លាប់បម្រើការពីឆ្នាំ២០០១ ដល់ឆ្នាំ២០០២។
យោធាសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52H ចំនួន២គ្រឿង ពីសហរដ្ឋអាមេរិកទៅមជ្ឈិមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដែលកំពុងបន្តដើម្បីរារាំងមិនឲ្យអ៊ីរ៉ង់វាយប្រហារ ដែលអាចកើតមានចំពេលតំបន់នេះ មានហានិភ័យច្រើនឡើង។
រដ្ឋបាលស្បៀងអាហារនិងឱសថ ត្រូវគេរំពឹងជាទូទៅថា នឹងអនុញ្ញាតការប្រើវ៉ាក់សាំងគ្រាបន្ទាន់ប្រហែលនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ បន្ទាប់ពីក្រុមប្រឹក្សាពិសេសបោះឆ្នោតអនុម័តនៅថ្ងៃព្រហស្បតិ៍។
រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចែកចាយភ្លាមៗនូវវ៉ាក់សាំងចំនួន ៦ លាន ៤ សែនដូសនៅទូទាំងសហរដ្ឋអាមេរិក។ បុគ្គលិកសុខាភិបាលនឹងទទួលបានអាទិភាពមុនគេ ដើម្បីចាក់វ៉ាក់សាំងនេះ។
លោក Joe Biden ដែលសន្មតថាជាប្រធានាធិបតីជាប់ឆ្នោត បានសន្យាថានឹងចេញបទបញ្ជានីតិប្រតិបត្តិនៅថ្ងៃទីមួយដែលលោកចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
ប្រសិនបើគណៈកម្មាធិការប្រឹក្សាយោបល់អំពីវ៉ាក់សាំងនិងផលិតផលជីវសាស្ត្រពាក់ព័ន្ធនានា ផ្តល់ការអនុញ្ញាតទៅតាមការរំពឹងទុក នោះទីភ្នាក់ងារម្ហូបអាហារនិងឱសថ នឹងទំនងជាផ្តល់ការយល់ព្រមចុងក្រោយរបស់ខ្លួនយ៉ាងលឿនបំផុតនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍សប្តាហ៍នេះ។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ដែលបានជំរុញឲ្យអ្នកស្រី Tai ធ្វើជាអ្នកតំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងរដ្ឋបាលរបស់លោក Biden បានបញ្ជាក់ថា អ្នកស្រីចេះភាសាចិនកុកងឺស្ទាត់ជំនាញ និងមានជំនាញផ្នែកទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។
ការលើកលែងទោសរបស់លោកប្រធានាធិបតី Donald Trump ឲ្យលោក Micheal Flynn គឺជាលើកទី៤៥ដែលលោកប្រធានាធិបតីបានធ្វើ ក៏ប៉ុន្តែអ្នកជំនាញច្បាប់ថា លោក Trump បានធ្វើការអត់ឱនទោសតិចជាងប្រធានាធិបតីមុនៗលោក។
អ្នកស្រី Fudge គឺជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកទីពីរ ដែលមានឈ្មោះក្នុងជួរគណ:រដ្ឋមន្ត្រីរបស់លោក Biden។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងលោក Joe Biden ដែលគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក បានប្រារព្ធព្រឹត្តិការណ៍ផ្សេងគ្នាក្នុងពេលដំណាលគ្នា កាលពីថ្ងៃអង្គារម្សិលមិញ ដោយផ្ដោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត