ថ្ងៃព្រហស្បតិ៍ទី ២៦ ខែមេសា គឺជាថ្ងៃបញ្ចប់ដ៏អាម៉ាស់មួយសម្រាប់លោក Bill Cosby ដែលធ្លាប់ដើរតួជាឪពុកដ៏ពេញនិយមមួយរូបតាមកម្មវិធីទូរទស្សន៍។ លោកត្រូវបានគេស្គាល់ច្រើនតាមរយៈកម្មវិធី Bill Cosby ដែលជាកម្មវិធីមានរយៈពេលវែងមួយរបស់លោក។ តារាកំប្លែងវ័យ ៨០ ឆ្នាំរូបនេះ ត្រូវបានតុលាការរកឃើញថាមានកំហុសក្រោមបទចោទប្រកាន់ចំនួន ៣ ករណី ពាក់ព័ន្ធនឹងការបំពានផ្លូវភេទ ដែលទោសនីមួយៗអាចធ្វើឲ្យលោកជាប់ពន្ធនាគារចំនួន ១០ ឆ្នាំ។ តួសម្ដែងស្រីអ្នកស្រី Lili Bernard ដែលជាអ្នកចោទប្រកាន់លោក Cosby បានសរសើរក្រុមគណៈវិនិច្ឆ័យរបស់តុលាការ ប៉ុន្តែ បានទទួលស្គាល់ថា សាលក្រមនេះគឺជាការធ្វើឲ្យភ្ញាក់ផ្អើលមួយចំពោះបុរសវ័យក្មេងជាច្រើនដែលផ្ដល់កិត្តិយសដល់លោក Cosby ក្នុងនាមជាឪពុក។