លោក George H.W. Bush ប្រធានាធិបតីទី៤១នៃសហរដ្ឋអាមេរិកដែលជាបុរសម្នាក់មានកំណើតជាអភិជន ក៏ប៉ុន្តែប្រកបដោយកិត្តិយស ការបំពេញកាតព្វកិច្ចនិងសេវាដល់ប្រទេសលោកក្នុងរយៈពេល៦០ឆ្នាំចុងក្រោយនៃសតវត្សរ៍ទី២០បានទទួលអនិច្ចកម្មហើយនៅឯគេហដ្ឋានរបស់លោកក្នុងក្រុង Houston រដ្ឋតិចសាស។