បន្ទាប់ពីបានចរចាគ្នាដ៏តានតឹងមក មន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីកាណាដាបានប្រកាសកាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា ពួកគេបានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលអនុញ្ញាតឲ្យមានកិច្ចព្រមព្រៀងត្រីភាគីកែសម្រួលឡើងវិញមួយជាមួយនឹងប្រទេសម៉ិកស៊ិក ដើម្បីជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើងដែលហៅកាត់ថា NAFTA។