កាលពីយប់ថ្ងៃព្រហស្បតិ៍ ស.រ.អា.បានអនុវត្តបទបញ្ញត្តិថ្មីៗតម្រូវដល់ពួកអ្នកដាក់ពាក្យសុំទិដ្ឋាការមកពីប្រទេសជាតិ៦ដែលមានពលរដ្ឋភាគច្រើនជាអ្នកកាន់សាសនាឥស្លាមឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកម្នាក់នៃគ្រួសារ ឬមានជំនួញនៅក្នុងស.រ.អា.ដើម្បីអាចមានសិទ្ធិចូលមកក្នុងប្រទេសអាមេរិកបាន។