បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានបណ្តេញនាយកការិយាល័យស៊ើបអង្កេតសហពន្ធ FBI ចេញពីតំណែងរួចមក សមាជិកសភានៃគណបក្សប្រជាធិបតេយ្យកំពុងទាមទារឲ្យមានការតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់សម្រាប់បន្តការស៊ើបអង្កេតទៅលើការមន្ទិលសង្ស័យថាប្រទេសរុស្ស៊ីបានលូកដៃចូលក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីស.រ.អា.កាលពីឆ្នាំមុន។