លោកនាយករដ្ឋមន្ត្រីថៃ បានយល់ព្រមជាមួយនឹងការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានអញ្ជើញលោកឲ្យមកធ្វើទស្សនកិច្ចនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការបញ្ជាក់របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃច័ន្ទនេះ ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការអញ្ជើញមេដឹកនាំប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យមកធ្វើទស្សនកិច្ចនៅក្នុងសហរដ្ឋអាមេរិក ដោយមិនមានការរំពឹងទុកជាមុន។