សំណើរបស់អភិបាលរដ្ឋនានាមកពីគណបក្សសាធារណរដ្ឋនៅក្នុងសហរដ្ឋអាមេរិកដើម្បីពិនិត្យឡើងវិញនូវកម្មវិធីធានារ៉ាប់រងសុខភាពរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក ដែលហៅថា Medicaid នោះ បានបណ្ដាលឲ្យមានភាពតានតឹងនៅក្នុងការជួបជុំរបស់មេដឹកនាំរដ្ឋនានារបស់សហរដ្ឋអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ម្សិលមិញ។