ប៉ុន្តែការយកគំរូតាមគេហទំព័រ Buzzfeed របស់អាមេរិកដោយផ្អែកលើព័ត៌មានដើម្បីទាក់ទាញការចុច click ចូលទស្សនាច្រើន នៅក្នុងបរិបទព័ត៌មានប្រទេសកម្ពុជាដែលមិនសូវមានវិជ្ជាជីវៈ ធ្វើឲ្យក្រុមហ៊ុន ខ្មែរឡូត ងាយទទួលការរិះគន់។
តាមរយៈការប្រើបាក់តេរីធម្មតា អ្នកវិទ្យាសាស្រ្តបានរកឃើញវិធីសាស្រ្តដើម្បីសម្លាប់មេរោគដែលមាននៅក្នុងសត្វមូស។ ការរកឃើញនេះ អាចបង្កើតលទ្ធភាពក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺហ្ស៊ីកានិងជំងឺគ្រុនឈាមបាន។
សហគ្រិនវ័យក្មេងខាងបច្ចេកវិទ្យាម្នាក់ថ្លែងថា ថ្វីបើទីតាំងនៅខេត្តបាត់ដំបងធ្វើឲ្យមានការលំបាកក្នុងការទាក់ទាញវិនិយោគពីខាងក្រៅខេត្តក្តី ក៏ទីតាំងនៅតំបន់ជនបទនេះមិនបានរឹតត្បិតការពង្រីកក្រុមហ៊ុន ដោយសារប្រព័ន្ធអ៊ីនធឺណិតអនុញ្ញាតឲ្យគេអាចធ្វើការពីទីណាក៏បាន។
សហគ្រាសបង្កើតថ្មី Startup ឈ្មោះ The Coder Studio ដែលមានអាយុ៨ខែ និងបុគ្គលិក៨នាក់ ជាសហគ្រាសខាងបច្ចេកវិទ្យាដំបូងបំផុតមួយដែលមានមូលដ្ឋានខេត្តបាត់ដំបង ដែលជាខេត្តកសិកម្ម។ លោក មៀច សុផានិត អាយុ២៩ឆ្នាំ អ្នកដឹកនាំគម្រោងនៃសហគ្រាសបច្ចេកវិទ្យានេះ ថ្លែងប្រាប់ VOA ថា បើទោះជាលោកពិបាករកវិនិយោគទុន ដោយសារនៅឆ្ងាយពីរាជធានីភ្នំពេញ ក៏លោកយល់ថា ខេត្តបាត់ដំបងដែលល្បីខាងកសិកម្មក៏មានសក្តានុពលល្អក្នុងការជំរុញវិស័យបច្ចេកវិទ្យា ទាំងសម្រាប់ដោះស្រាយបញ្ហាក្នុងមូលដ្ឋាននិងឈានទៅទីផ្សារពិភពលោក។ លោក សឹង សុផាត នៃ VOA បានជួយសម្ភាសន៍ជាមួយលោក មៀច សុផានិត នៅការិយាល័យផ្ទះល្វែងមួយនៅក្រុងបាត់ដំបងកាលពីពេលថ្មីៗនេះ៕
កាំជ្រួចឥណ្ឌាមួយគ្រឿងដែលមានផ្ទុកផ្កាយរណបត្រូវបានបង្ហោះនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ចេញពីតំបន់ Sriharikota នៅភាគខាងកើតប្រទេសឥណ្ឌា។ គ្រាប់កាំជ្រួចនេះបានជាប់កំណត់ត្រាដោយបានបង្ហោះផ្កាយរណបចំនួន ១០៤ គ្រឿងក្នុងពេលតែមួយទៅក្នុងទីអវកាស គឺបាននាំមុខប្រទេសរុស្ស៊ីដែលធ្លាប់បានបង្ហោះផ្កាយរណបចំនួន ៣៧ គ្រឿង ក្នុងពេលតែមួយ ដែលធ្វើឡើងកាលពីប្រហែលមួយឆ្នាំកន្លងទៅ នេះបើយោងតាមការអះអាងរបស់ទីភ្នាក់ងារអវកាសឥណ្ឌា។
សហគ្រិនខ្មែរជោគជ័យមួយរូបគឺលោក ជី សីលា ថ្លែងប្រាប់កម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» ថា បរិយាកាសនៃការស្វែងរកមូលធន និងអ្នកវិនិយោគក្នុងស្រុកសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាមានភាពប្រសើរជាងមុន។
ក្រុមហ៊ុនផលិតយានអវកាស SpaceX របស់អាមេរិកបានបាញ់គ្រាប់រ៉ុកកែត Falcon 9 សម្រាប់ផ្ទុកទំនិញដែលគ្មានមនុស្សបើករបស់ខ្លួនដោយជោគជ័យពីក្នុងបរិវេណនៃមជ្ឈមណ្ឌលអវកាស Kennedy ក្នុងទីក្រុង Cape Canaveral រដ្ឋ Florida។
សហគ្រាសបង្កើតថ្មីឬហៅថា startup នៅប្រទេសកម្ពុជាបានកើនឡើងដល់ចំនួនជាង១២០ startupហើយនៅដើមឆ្នាំ២០១៧នេះ ព្រមជាមួយនឹងកំណើនការិយាល័យធ្វើការរួមឬ co-working space ជាង១០កន្លែងនៅក្រុងភ្នំពេញនិងសៀមរាប។
លោក បេ ចន្ត្រា ថ្លែងប្រាប់កម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីយប់ថ្ងៃច័ន្ទថា យុវជនកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ មានទាំងចំណាប់អារម្មណ៍ និងសមត្ថភាពជាអ្នកប្រើប្រាស់បច្ចេកវិទ្យាថ្មីនិងជាអ្នកបង្កើតបច្ចេកវិទ្យាថ្មី។
Allen Dogson Tan នាយកគ្រប់គ្រងនៃអង្គការ STEM Cambodia និយាយអំពីយុទ្ធសាស្ត្ររបស់អង្គការ STEM Cambodia មហោស្រពវិទ្យាសាស្ត្រ និងតួនាទីពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងការជំរុញវិស័យបច្ចេកវិទ្យានៅកម្ពុជា។
អ្នកឃ្លាំមើលអភិបាលកិច្ចល្អនៅកម្ពុជាស្វាគមន៍ចំពោះការបង្កើតកម្មវិធីទូរស័ព្ទ «សេវាសាធារណៈ» ប៉ុន្តែបង្ហាញក្តីបារម្ភថាសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យារបស់ពលរដ្ឋកម្ពុជានៅតាមជនបទនៅមានកម្រិតនៅឡើយ។
តំបន់ Silicon Valley ក្នុងរដ្ឋ California ត្រូវគេចាត់ទុកថាជា មជ្ឈមណ្ឌលបច្ចេកវិទ្យាទំនើបរបស់ពិភពលោក ដែលជាទីតាំងរបស់ក្រុមហ៊ុនធំៗដូចជា Apple, Google, និង Facebook ជាដើម។ សម្រាប់អ្នកស្រឡាញ់បច្ចេកវិទ្យា ការមកដល់និងបានធ្វើការទីនេះប្រៀបដូចសុបិនមួយ។ នៅមុនកម្មវិធីប្រកួត hackathon មួយនៅរាជធានីភ្នំពេញនៅចុងសប្ដាហ៍នេះ ដែលដឹកនាំដោយអង្គការ Cambodians in Tech ដែលមានមូលដ្ឋាននៅតំបន់ Silicon Valley នេះ លោក សឹង សុផាត នៃ VOA បានជួបជាមួយជនជាតិខ្មែរនិងខ្មែរអាមេរិកាំងបួននាក់ដែលបានមកធ្វើការនៅទីនេះ បើទោះបីជាពួកគេត្រូវសម្របខ្លួនទៅនឹងជីវិតការងារដ៏មមាញឹកនៅតំបន់នេះក្ដី។
ព័ត៌មានផ្សេងទៀត
No media source currently available