លោក បេ ចន្ត្រា ថ្លែងប្រាប់កម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីយប់ថ្ងៃច័ន្ទថា យុវជនកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ មានទាំងចំណាប់អារម្មណ៍ និងសមត្ថភាពជាអ្នកប្រើប្រាស់បច្ចេកវិទ្យាថ្មីនិងជាអ្នកបង្កើតបច្ចេកវិទ្យាថ្មី។
Allen Dogson Tan នាយកគ្រប់គ្រងនៃអង្គការ STEM Cambodia និយាយអំពីយុទ្ធសាស្ត្ររបស់អង្គការ STEM Cambodia មហោស្រពវិទ្យាសាស្ត្រ និងតួនាទីពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងការជំរុញវិស័យបច្ចេកវិទ្យានៅកម្ពុជា។
អ្នកឃ្លាំមើលអភិបាលកិច្ចល្អនៅកម្ពុជាស្វាគមន៍ចំពោះការបង្កើតកម្មវិធីទូរស័ព្ទ «សេវាសាធារណៈ» ប៉ុន្តែបង្ហាញក្តីបារម្ភថាសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យារបស់ពលរដ្ឋកម្ពុជានៅតាមជនបទនៅមានកម្រិតនៅឡើយ។
តំបន់ Silicon Valley ក្នុងរដ្ឋ California ត្រូវគេចាត់ទុកថាជា មជ្ឈមណ្ឌលបច្ចេកវិទ្យាទំនើបរបស់ពិភពលោក ដែលជាទីតាំងរបស់ក្រុមហ៊ុនធំៗដូចជា Apple, Google, និង Facebook ជាដើម។ សម្រាប់អ្នកស្រឡាញ់បច្ចេកវិទ្យា ការមកដល់និងបានធ្វើការទីនេះប្រៀបដូចសុបិនមួយ។ នៅមុនកម្មវិធីប្រកួត hackathon មួយនៅរាជធានីភ្នំពេញនៅចុងសប្ដាហ៍នេះ ដែលដឹកនាំដោយអង្គការ Cambodians in Tech ដែលមានមូលដ្ឋាននៅតំបន់ Silicon Valley នេះ លោក សឹង សុផាត នៃ VOA បានជួបជាមួយជនជាតិខ្មែរនិងខ្មែរអាមេរិកាំងបួននាក់ដែលបានមកធ្វើការនៅទីនេះ បើទោះបីជាពួកគេត្រូវសម្របខ្លួនទៅនឹងជីវិតការងារដ៏មមាញឹកនៅតំបន់នេះក្ដី។
លោក សឹង សុផាត នៃ VOA បានជួបជាមួយជនជាតិខ្មែរនិងខ្មែរអាមេរិកាំងបួននាក់ដែលបានមកធ្វើការនៅតំបន់ Silicon Valley ដើម្បីសាកសួរអំពីបទពិសោធន៍នៅតំបន់ដ៏មមាញឹកនេះ។
នៅចុងសប្ដាហ៍នេះ អង្គការ Cambodians in Tech ឬ «ខ្មែរនៅក្នុងវិស័យបច្ចេកវិទ្យា» នឹងរៀបចំកម្មវិធីប្រកួតការសរសេរកម្មវិធីកុំព្យូទ័រនិងការបង្កើតគំនិតថ្មីខាងបច្ចេកវិទ្យាដែលគេហៅថា hackathon នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៦ ដល់២៧ ខែវិច្ឆិកា ដើម្បីភ្ជាប់ទំនាក់ទំនងរវាងតំបន់បច្ចេកវិទ្យា Silicon Valley ជាមួយនឹងប្រទេសកម្ពុជា។
ការបង្ហោះផ្កាយរណបឃ្លាំមើលអាកាសធាតុថ្មីមួយអាចជួយសង្គ្រោះដល់ជីវិតមនុស្ស ដោយការព្យាករណ៍ច្បាស់ជាងមុនអំពីអាកាសធាតុអាក្រក់កើតឡើង។
ក្រុមហ៊ុនបច្ចេកវិទ្យា Hangzhou Hikvision Digital Technology គឺជាអ្នកផ្គត់ផ្គង់សម្ភារៈកាមេរ៉ាវីដេអូសុវត្តិភាពដ៏ធំជាងគេបង្អស់ សម្រាប់ពិភពលោក ហើយកាមេរ៉ាដែលភ្ជាប់អ៊ីនធឺណិតនេះ បានដំឡើងនៅក្នុងប្រទេសជាង ១០០ រួចហើយ។
ពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី៥ នឹងប្រារព្ធធ្វើឡើងនៅឯបណ្ណាល័យជាតិ ក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។
ពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី៥ នឹងប្រារព្ធធ្វើឡើងនៅឯបណ្ណាល័យជាតិ ក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ ពិព័រណ៍សៀវភៅដែលធ្វើឡើងក្រោមប្រធានបទ «បង្កើនការអាន បង្កើតការសរសេរ» នេះ នឹងផ្ដោតសំខាន់ទៅលើសៀវភៅផ្នែកវិទ្យាសាស្ត្រទំនើប ឬហៅថា« STEM» ។ នៅក្នុងបទសម្ភាសន៍មួយតាមខ្សែទូរស័ព្ទជាមួយនឹងនាងហ៊ាន សុជាតានៃ VOA លោកស្រី ខ្លូត វិបុល្លា នាយិកាបណ្ណាល័យជាតិកម្ពុជាឲ្យដឹងថាការរៀបចំ«ពិព័រណ៍សៀវភៅ»បែបនេះគឺជាយន្តការសំខាន់មួយដើម្បីជួយជំរុញការអាន និងការសរសេរសៀវភៅនៅកម្ពុជាកាន់តែប្រសើរឡើង។
ទីភ្នាក់ងារអវកាសអឺរ៉ុបបានឲ្យដឹងថាយាន Schiaparelli របស់ខ្លួនបានហោះចូលដល់បរិយាកាសនៃភពព្រះអង្គារ កាលពីថ្ងៃពុធម្សិលមិញនេះហើយ ប៉ុន្តែគេនៅមិនទាន់ដឹងថាតើយាននោះបានចុះចតដោយសុវត្តិភាពហើយឬនៅ។
មនុស្សយន្តសម្រាប់ជួយធ្វើការងារផ្ទះនៅមិនទាន់ផលិតបាននោះទេ ប៉ុន្តែម៉ាស៊ីនដែលមិនត្រូវការប្រើប្រាស់កម្លាំងត្រូវបានបង្កើតឡើងហើយ ហើយក្រុមហ៊ុនបច្ចេកវិទ្យាកំពុងប្រកួតប្រជែងទីផ្សារម៉ាស៊ីននោះ។ ជំនួយការក្នុងផ្ទះដ៏ថ្មីបំផុតមួយនេះមានលក្ខណៈតូច តម្លៃសមរម្យ ម៉ាស៊ីនសម្រាប់ដាក់លើតុដែលមានសំឡេង និងខួរក្បាលនោះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google។
ព័ត៌មានផ្សេងទៀត
No media source currently available