ក្រុមហ៊ុន Apple បានឆ្លើយតបកាលពីថ្ងៃពុធសប្តាហ៍មុន ដោយផ្ញើលិខិតចំហមួយទៅកាន់អតិថិជនរបស់ខ្លួនឲ្យប្រឆាំងទៅនឹងអ្វីដែលខ្លួនហៅថាជាវិធានការ«ហួសប្រមាណ»
លោកស្រី ស៊ុយ ចាន់ណេ អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់អង្គការបច្ចេកវិទ្យា InSTEDD iLab ពន្យល់អំពីការរួមចំណែករបស់បច្ចេកវិទ្យាដល់សុខភាពសាធារណៈ និងវិធីដែលប្រជាពលរដ្ឋកម្ពុជាអាចចាប់យកបច្ចេកវិទ្យាទាំងនេះ។
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ អង្គការ InSTEDD iLab អាស៊ីអាគ្នេយ៍ បានសហការជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDCកម្ពុជា បានរៀបចំបើកសម្ពោធគម្រោងសុខភាពមួយដែលពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីជាជំនួយដល់ការធ្វើឲ្យប្រសើរឡើងនូវសុខភាពសាធារណៈនៅកម្ពុជា។ នាង សើ សាយ្យាណា នៃ VOA បានជួបសម្ភាសជាមួយលោកស្រី ស៊ុយ ចាន់ណេ ដែលជាអ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់អង្គការបច្ចេកវិទ្យា InSTEDD iLab អំពីថា តើបច្ចេកវិទ្យាអាចរួមចំណែកយ៉ាងណាខ្លះដល់សុខភាពសាធារណៈ និងថាតើប្រជាពលរដ្ឋកម្ពុជាអាចចាប់យកបច្ចេកវិទ្យានេះដែរឬទេ។
ក្រុមប្រឹក្សាចំណាត់ថ្នាក់ភាពយន្តរបស់ប្រទេសកេនយ៉ាបានចោទប្រកាន់សេវាកម្មទស្សនាវីដេអូតាមប្រព័ន្ធអ៊ីនធឺណិត Netflix ថាមិនបានអនុលោមទៅតាមស្តង់ដារក្នុងប្រទេសកេនយ៉ានោះទេ។
ទីភ្នាក់ងារសុខភាពរបស់សហរដ្ឋអាមេរិក ក៏ដូចជាអ្នកស្រាវជ្រាវនៅតាមសាកលវិទ្យាល័យនានានៅទូទាំងប្រទេស កំពុងតាមដានត្រួតពិនិត្យការប្រែប្រួលអាកាសធាតុអស់មួយរយៈ។ អ្វីដែលពួកគេបានរកឃើញអាចនឹងជួយការពារសុខភាពរបស់សាធារណជន ខណៈដែលអាកាសធាតុមានការប្រែប្រួល។
សនិ្នសីទអន្តរជាតិមួយរយៈពេលមួយសប្តាហ៍ ដែលផ្តោតសំខាន់លើជំងឺអេដស៍ និងជំងឺឆ្លងតាមរយៈការរួមភេទធ្វើឡើងនៅក្នុងរដ្ឋធានីហារ៉ារ៉េ (Harare) ប្រទេសស៊ីមបាវ៉េ (Zimbabwe) នៃទ្វីបអាហ្វ្រិកបានឈានមកដល់ទីបញ្ចប់។ ក្រុមប្រតិភូបានពិភាក្សាគ្នាអំពីកង្វះខាតនៃថ្នាំពន្យារអាយុក្នុងការព្យាបាលជំងឺអេដស៍ និងកង្វះនៃថវិការដ្ឋាភិបាលសម្រាប់ការថែទាំសុខភាពនៅទូទាំងទ្វីបនេះ។
កាលពីខែកញ្ញាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការទទួលស្គាល់ទំព័រហ្វេសប៊ុករបស់លោកដែលមានអ្នកគាំទ្រជាងមួយលាននាក់។
ស្ថាបនិកបណ្តាញសង្គមអាយុ៣១ឆ្នាំដ៏មានឥទ្ធិពលរូបនេះ បានប្រកាសពីព័ត៌មានតាមវិធីប្លែកមួយគឺតាមរយៈលិខិតបើកចំហមួយទៅកាន់កូនស្រី Max Chan Zuckerberg ដែលទើបបានកើត។
កាលពីថ្ងៃច័ន្ទ ទី១២ ខែតុលា កន្លងទៅនេះ ការិយាល័យNorthern Ireland នៃកុមារជាតិចក្រភពអង់គ្លេសបានចេញផ្សាយលទ្ធផលនៃការស្រាវជ្រាវដែលបង្ហាញថា ការប្រើប្រាស់កុំព្យូទ័រច្រើនហួសហេតុធ្វើឲ្យប៉ះពាល់ដល់សិស្សក្នុងការទទួលបានពិន្ទុល្អនៅសាលារៀន។
នាយករដ្ឋមន្ត្រីកម្ពុជានាពេលថ្មីៗក៏បានចាប់ផ្តើមប្រើប្រាស់ហ្វេសប៊ុកជាផ្លូវការដើម្បីផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពរបស់លោក។
បណ្តាញសង្គមហ្វេសប៊ុក (Facebook) និងប្រព័ន្ធអ៊ីនធឺណេតបានក្លាយទៅជាប្រភពព័ត៌មានបឋមសម្រាប់ប្រជាជនកម្ពុជា។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយចេញផ្សាយក្នុងខែវិច្ឆិកាឆ្នាំ២០១៥នេះដោយវិទ្យាស្ថានបើកទូលាយ (Open Institute Cambodia)។ នាង នូវ ពៅលក្ខិណា នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយលោក ផុង គឹមឆូយ ដែលជាសហនិពន្ធរបាយការណ៍ស្រាវជ្រាវឈ្មោះថា «ការប្រើប្រាស់ទូរស័ព្ទដៃ និងអ៊ីនធឺណេតនៅប្រទេសកម្ពុជាឆ្នាំ២០១៥»។ សូមលោកអ្នកស្តាប់បទសម្ភាសន៍ទាំងស្រុងនេះដូចតទៅ។
ថ្វីត្បិតតែទូរស័ព្ទចល័តអាចឲ្យយើងយកតាមខ្លួនដោយស្រួលក៏ដោយ ក៏វានៅតែត្រូវនៅក្បែរប្រភពថាមពលអគ្គិសនី។ ប៉ុន្តែ ក្នុងពេលឆាប់ៗខាងមុខនេះ ទូរស័ព្ទចល័តអាចនឹងប្រើប្រាស់ថាមពលបៃតងដែលបានពីរុក្ខជាតិវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available